​ឃាត់​ជនសង្ស័យ​១៩​នាក់​នឹង​គ្រឿងញៀន​ជាច្រើន​កញ្ចប់​នៅ​ស្រុក​ឆ្លូង​

691
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះៈ​កម្លាំង​នគរបាល​បាន​ឃាត់​ជនសង្ស័យ​ចំនួន​១៩​នាក់​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន​ជាច្រើន​កញ្ចប់​និង​រក្សាទុក​នូវ​សារធាតុ​ញៀន​នឹង​វត្ថុតាង​ជាច្រើន​។​ការឃាត់​ក្រុម​សង្ស័យ​នៅ​ចំណុច​ផ្ទះសំណាក់​សុភមង្គល​ស្ថិត​ក្នុងភូមិ​ជ្រោយ​ថ្ម​ក្រោម​ឃុំ​ឆ្លូង​ស្រុក​ឆ្លូង​ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៨​។​

​លោក​គង់ ស៊ីដន ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យដឹងថា ក្រោម​ការចង្អុល​ណែនាំ​របស់លោក​លន់​សុផាត ស្នងការ​ខេត្ត​និង​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​ខេត្ត​។ កម្លាំង​ប្រឆាំង​គ្រឿងញៀន​ដឹកនាំ​ដោយ​លោ​កទុត​វី​នី​ត​ព្រះរាជអាជ្ញារង​បាន​ចុះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ១៩​នាក់​(​ស្រី​១២​នាក់​)​ជាមួយ​គ្រឿងញៀន​ចំនួន​៧​កញ្ចប់​។​

​លោក​បាន​បន្តថា​ការឃាត់ខ្លួន​ជន​ប្រុស​ស្រី​ចំនួន​ចំនួន​១៩​នាក់​រួមមាន​ឈ្មោះ​៖១.​ឈ្មោះ យ៉ាន គឹមហុង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ។​២.​ឈ្មោះ សុខ​ក្រី ណា​សិទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។​៣.​ឈ្មោះ ផៃ ចាន់​ធា​និ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ។​៤.​ឈ្មោះ រូ​ន ស​លី​ហ៊ី​ន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ។​៥.​ឈ្មោះ សារី ស​ហ៊ា​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។​៦.​ឈ្មោះ ទិន កី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ​។​

៧.​ឈ្មោះ តាំង បញ្ញា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ។ ៨.​ឈ្មោះ សូ ហឿន ភេទ​ស្រី អាយុ ៥៣​ឆ្នាំ ។​៩.​ឈ្មោះ សូ វណ្ណា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ​។​១០.​ឈ្មោះ ហេង សា​រ៉ានី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ។​១១.​ឈ្មោះ ឆេង គីម ភេទ​ស្រី អាយុ​២០​ឆ្នាំ ។​១២.​ឈ្មោះ ជា ស្រីអូន ភេទ​ស្រី អាយុ​១៨​ឆ្នាំ​។​១៣.​ឈ្មោះ យួ​ង ពិសី ភេទ​ស្រី អាយុ​២២​ឆ្នាំ​។​១៤.​ឈ្មោះ រឿន ស្រី​រ៉ា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ។​

១៥.​ឈ្មោះ អ៊ុន ចាន់​ណែ​ត ភេទ​ស្រី អាយុ​៣០​ឆ្នាំ ។១៦.​ឈ្មោះ ហួត ស្រី​ជី​ង ភេទ​ស្រី អាយុ​៣០​ឆ្នាំ ។១៧.​ឈ្មោះ សៅ សុថា​រី ភេទ​ស្រី អាយុ​១៩​ឆ្នាំ ។១៨.​ឈ្មោះ វេ​ល ប៉ា​ទ្រី​យាស់ភេទ​ស្រី អាយុ​២៣​ឆ្នាំ ។ ១៩.​ឈ្មោះ ព្រុំ វិចិត្រ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ​។​សមត្ថកិច្ច​ដកហូត​បា​ន​សម្ភារ​:​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៧​កញ្ចប់​តូច​-​ធំ​, សម្ភោ​រៈ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួនធំ​, ម៉ូតូ​ចំនួន ២​គ្រឿង និង​ទូរ​សព្ទ័​ដៃ​ចំនួន ៨​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​និង​រក្សាទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​សាកសួរ​នឹង​ផ្តុំ​សំណុំរឿង​ប​ញ្ចូ​ន​ឡើង​តុលាការ​ដើម្បី​ចាត់ការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​