​ឃាត់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​

712
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​២​នាក់​ម្នាក់​ជា​អ្នកលក់​និង​ម្នាក់​ជា​អ្នកប្រើប្រាស់​និង​វត្ថុតាង​ថ្នាំ​៨​កញ្ចប់​តូច​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ល្បាត​ក្នុង​មើល​ដ្ឋា​ន​ប្រទះឃើញ​បាន​ឃាត់ខ្លួន​យកមក​សួរ​នាំនៅ​ប៉ុស្តិ៍​តែម្តង​។​ករណីនេះ​បានកើត​ឡើង​ហេតុ​នៅ​ចំនុច​គុម្ពោធ​ព្រៃ ស្ថិត ភូមិ​អក្សរ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ ពោធិ​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​៣​សីហា ២០១៨​។

​លោក ទូច ទី នាយប៉ុស្ដិ៍​ត្រពាំង​ក្រសាំង បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១ ឈ្មោះ ទួន សុវណ្ណ ភេទ ប្រុស អាយុ​៣៣ ឆ្នាំ ទីលំនៅ ភូមិ​អក្សរ សង្កាត់​ត្រពាំង​ក្រសាំង មុខរបរ កម្មករសំណង់​។ (​ជា​ម្ចាស់​ថ្នាំ​)​ជនសង្ស័យ​ទី​២ ឈ្មោះ ងែ​ត រដ្ឋ ភេទ ប្រុស អាយុ​២៧ ឆ្នាំ ទីលំនៅ ផ្ទះជួល នៅ​ភូមិ ជម្ពូ​វ​ន័ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ មុខរបរ កម្មករសំណង់ ។​(​ជា​អ្នកទិញ​មកប្រើប្រាស​)​ចំពោះ​វត្ថុតាង ក្រាម​ពណ៌​ស ថ្លា​ចំនួន ៨ កញ្ចប់​សង្ស័យ​ជា​សារធាតុ​ញៀន ។​​ទូរស័ព្ទ​ម៉ាក​ហៃ​វ៉ា ពណ៌​ខ្មៅ​មួយគ្រឿង និង​ម៉ូតូ​សង់​កូរ៉េ​ក​ញ្ច​ស់​ចាស់​មួយគ្រឿង​។​

​ក្រោយ​កើតហេតុ​ជនសង្ស័យ​ត្រូវបាន នគរបាល​ប៉ុស្តិ៍ នាំខ្លួន​មក​សួរនាំ​និង​កសាង សំណុំរឿង​បញ្ចូនទៅ​កាន់​ផ្នែក​ជំនាញ នៃ​អធិកា​ដ្ឋា​ន​នគរបាល​ខណ្ឌ​ដើម្បី​ឃុំខ្លួន​ជា​បណ្តោះអាសន្ន និង​បន្ត​តាម​នី​វិធី​៕S/​

​ឃាត់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​