​ឃាត់​ជនសង្ស័យ​២​នាក់​ ជាមួយ​ថ្នាំញៀន​ជិត​១​គីឡូក្រាម នៅស្រុក​ស្នួល​

135
ចែករម្លែក
​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ជិត​មួយ​គីឡូក្រាម នៅ​ស្រុក​ស្នួល​

ដោយ​៖​កាំ​ពី​/​ខេត្តក្រចេះ​÷ កម្លាំង​អាវុធហត្ថ​ស្រុក​ស្នួល ដឹកនាំ​ផ្ទាល់​ដោយលោក អ៊ុ​ល ឆាយ មេបញ្ជាការ​អាវុធហត្ថស្រុក​ស្នួល ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់ និង​ថ្នាំញៀនជិត​១​គីឡូ​ក្រាម ស្ថិត​នៅ​ភូមិ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​ កាលពី​ល្ងាច​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៩​នេះ​។​

​លោក អ៊ុ​ល ឆាយ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ស្នួល​បាន​ប្រាប់​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​នេះ​ថា ប្រតិ​ប​ត្ត​ការ​នេះ​ក្រោម​បញ្ជាលោក សាន្ត ប៊ុន​ថាន ​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ដោយមាន​ការសម្របសម្រួលពី​លោក ធុច ប​ញ្ចៈ​សន្តិភាព ​ព្រះរាជ​អ​ជ្ញា​រងសាលាដំបូង​ខេត្ត បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ។​ទី​១​ឈ្មោះ អោក ចាន់​វ៉ាន​ថន ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល​។​​ទី​២​ឈ្មោះ ហុង ស៊ីណា ភេទ​ស្រី អាយុ ៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅខណ្ឌចំការមន ក្រុងភ្នំពេញ​។​

​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ជិត​មួយ​គីឡូក្រាម នៅ​ស្រុក​ស្នួល​

​ដកហូត​បាន​វត្ថុតាង​ម្សៅ​ក្រាម​ព​ណ៌ស សង្ស័យ​សារធាតុ​ញៀន ចំនួន​១០​កញ្ចប់ (​ធំ​៧​តូច​២ និង​ថង់​ជាប់​សា​រធាតុ​ញៀន​ដែល​ប្រើប្រាស់​រួច​ចំនួន​១) ម៉ូតូ​ចំនួន​១​គ្រឿង ដាវ​សាំ​ម៉ូ​រ៉ៃ​១ មួក​​១ ដែកកេះ​១ និង​សម្ភា​រ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​លោក ឡុង​យឹ​ង​ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​នេះ​ថា ប​ច្ច​ប្បន្ន​ជនសង្ស័យ​ រួម​វត្ថុតាង ឃាត់ខ្លួន និង​រក្សាទុកនៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ថ្ងៃស្អែក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕Ha


#