​ឃាត់​ជនសង្ស័យ​៣៣​នាក់​ក្នុងការ​បង្ក្រាប​គ្រឿងញៀន​ទូទាំងប្រទេស​ថ្ងៃទី​៦​វិច្ឆិកា​

134
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​ចំនួន​៣៣​នាក់​ក្នុងការ​បង្ក្រាប​គ្រឿងញៀន​ទូទាំងប្រទេស​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា​ឆ្នាំ​២០១៩​លើ​១៨​ករណី​។​ក្នុងចំណោម ជនសង្ស័យ ឃាត់ខ្លួន​ទាំង​៣៣​នាក់ មានមុខ​សញ្ញា ជួញដូរ គ្រឿងញៀន ចំនួន ១២ នាក់ និង ប្រើប្រាស់ ២១ នាក់ ។

​របាយការណ៍​ពី​វេ​ប​សាយ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹង​ទៀតថា​វត្ថុតាង​ដែល​ចាប់​សរុប​ក្នុង​ថ្ងៃទី​៦ ខែវិច្ឆិកា រួមមាន ៖ មេ តំ ហ្វេ តា មីន (ice) =១១,១១​ក្រាម​និង​៥​កញ្ចប់​តូច​និង​មេ​តំ​ហ្វេ​តា​មីន (wy)០,៦៥ ក្រាម ។ ការបង្ក្រាប គ្រឿងញៀន នៅថ្ងៃនេះ មាន ៦ អង្គភាព បាន ចូលរួម ៖ នគរបាល ៥ អង្គភាព ១- ខេត្តបាត់ដំបង ៖ ប្រើប្រាស់ ១ ករណី ឃាត ខ្លួន ២ នាក់ ។ ២- ខេត្តកណ្តាល ៖ ជួញដូរ ១ ករណី ឃាត់ខ្លួន ម្នាក់ , និង អនុវត្ត ដីកា ១ ចាប់​ម្នាក់​ចាប់យក ice៧,១២ ក្រាម ។

៣- ខេត្តពោធិ៍សាត់ ៖ ជួញដូរ ១ ករណី ឃាត់​ម្នាក់ , ប្រើប្រាស់ ២ ករណី ឃាត់ ៤ នាក់ និង អនុវត្ត ដីកា ១ ចាប់​ម្នាក់​ចាប់យក ice ១,៩១ ក្រាម ។ ៤- ខេត្តសៀមរាប ៖ ប្រើប្រាស់ ១ ករណី ឃាត់​ម្នាក់​។ ៥- រាជធានី ភ្នំពេញ ៖ ជួញដូរ ៤ ករ ណី ឃាត់ ៨ នាក់ , ប្រើប្រាស់ ៦ ករណី ឃាត់ ១៤ នាក់ ចាប់យក ice ៥ កញ្ចប់ ។
​សម្រាប់ កងរាជអាវុធហត្ថ ១ អង្គភាព គឺ​ខេត្តបន្ទាយមានជ័យ ៖ ជួញដូរ ១ ករណី ឃាត់ ២ នាក់ ចាប់យក ice ២,០៨ ក្រាម និង wy០,៦៥ ក្រាម ៕S/​