​ឃាត់​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​វត្ថុតាង​២៣​កញ្ចប់​

613
ចែករម្លែក
​ឃាត់​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​វត្ថុតាង​២៣​កញ្ចប់​

 

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​អនុសេនីយ៍ឯក ជុន​បូរ៉ា​បាន​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា​ឆ្នាំ​២០១៨​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ចុះបង្ក្រាប​ករណី​ចែកចាយ ប្រើប្រាស់ និង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ឃាត់​ជនសង្ស័យ​៣​នាក់ នៅ​ចំណុច​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​លោក​បន្តថា នៅក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដកហូត​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ព​ណ៏​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​២៣​កញ្ចប់ ស្មើ​និង​២,២៣​ក្រាម រថយន្ត​១​គ្រឿង ម៉ូតូ​១​គ្រឿង កាំភ្លើង​ខ្យល់​១​ដើម ដាវ​១​ដើម ទូរ​សព្ទ​ដៃ​៣​គ្រឿង ប្រាក់​៥​ដុល្លារ និង​ប្រាក់​ខ្មែរ​៥០០០​រៀល​។​

​លោក​អនុសេនីយ៍ឯក​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​កម្លាំង​ឃាត់ខ្លួន​បាន ទី​១)​ឈ្មោះ អ៊ី​ម ណុ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​)២​ឈ្មោះ អ៊ី​ម វ​ណ្ណី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ និង​ទី​៣)​ឈ្មោះ ញឹម កុសល ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទាំងបី​អ្នករស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​។​

​សូមបញ្ជាក់ថា​បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ចាត់ការ​បន្តទៅ​តាម​នី​តិ​វិធី​ច្បាប់​៕S/

​ឃាត់​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​វត្ថុតាង​២៣​កញ្ចប់​

#