​ឃាត់​ជនសង្ស័យ​៣​នាក់​នៅ​ក្រុង​សៀមរាប​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

338
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាប​៖​កាលពី​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​ក្រុង​សៀមរាប​និង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទឹក​វិល​មានការ​ចូលរួម​ពី​លោក​មេភូមិ​កម្លាំង​ប្រជា​ការពារ​បាន​សហការ​គ្នា​បាន​ចាប់​ជន​ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា​ប្រើប្រាស់​រក្សាទុក​និង​ជួញដូរ​គ្រឿងញៀន​។​ករណីនេះ​នៅ​ភូមិ​បន្ទាយ​ឈើ​សង្កាត់​ទឹក​វិល​ក្រុង​សៀមរាប ។​

​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប​បានឱ្យដឹង​ថាប​ន្ទា​ប់​ពី​ធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​សកម្ម​គ្រឿងញៀន​ទាំង​២​នាក់​យកមក​ធ្វើ​សាកសួរ​ចម្លើយ​ហើយ​សមត្ថកិច្ច​ក៏បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បក្ខពួក​ម្នាក់ទៀត​។​សមត្ថកិច្ច​មិនបាន​បញ្ជាក់​អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ​ទាំង​៣​នាក់​នោះទេ​។

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​ខេត្ត​បន្ត​នីតិវិធី​ចាប់យក​បក្ខពួក​បន្ថែម​ម្នាក់ទៀត​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ទាំង​ជនសង្ស័យ​និង​វត្ថុតាង តាម​នី​តី​វិធី​នៃ​ច្បាប់​៕S/

​រូបភាព​÷ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​នៅ​ក្រុង​សៀមរាប ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​៕ បាយ័ន​

#