​ឃាត់​ជនសង្ស័យ​៤២​នាក់​ដកហូត​វត្ថុតាង​៥៧,២៥​ក្រាម​និង​២៧​កញ្ចប់​

160
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​ការបង្ក្រាប គ្រឿងញៀន ទូទាំងប្រទេស នៅ ថ្ងៃទី ១៨ ខែវិច្ឆិកា នេះ បាន ចំនួន​២២​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤២​នាក់​(​ស្រី​ម្នាក់​)​វត្ថុតាង​សរុប​រួមមាន​មេ​តំ​ហ្វេ​តា​មីន​(ice) = ៥៧,២៥ ក្រាម​និង ២៧​កញ្ចប់ តូច ។​វត្ថុតាង ដែល ចាប់ សរុប ក្នុង ថ្ងៃទី ១៨ ខែវិច្ឆិកា រួមមាន ៖ មេ តំ ហ្វេ តា មីន (ice) = ៥៧,២៥ ក្រាម និង ២៧ កញ្ចប់ តូច ។ ក្នុងចំណោម ជនសង្ស័យ ឃាត់ខ្លួន ទាំង ៤២ នាក់ មានមុខ សញ្ញា ជួញដូរ គ្រឿងញៀន ចំនួន ២៦ នាក់ និង ប្រើប្រាស់ ១៦ នាក់ ។

លទ្ធផល ខាងលើ ១២ អង្គភាព បាន ចូលរួម បង្ក្រាប នគរបាល ១១ អង្គភាព ទី​១ / មន្ទីរ ៖ ជួញដូរ ៤ ករណី ឃាត់ ៥ នាក់ ប្រើប្រាស់ ៣ ករណី ឃាត់ ៧ នាក់ ចាប់យក ice ៥៣,២៣ ក្រាម ។ ២ / បាត់ដំបង ៖ ប្រើប្រាស់ ១ ករណី ឃាត់ ១ នាក់ និង អនុវត្តន៍ ដីកា ១ ចាប់ ១ នាក់ ។ ៣ / កំពង់ចាម ៖ អនុវត្តន៍ ដីកា ១ ចាប់ ១ នាក់ ។ ៤ / កំពត ៖ ជួញដូរ ២ ករណី ឃាត់ ៥ នាក់ ចាប់យក ice ១,១៩ ក្រាម ។ ៥ / ព្រៃវែង ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ចាប់យក ice ១,៧៣ ក្រាម ។

៦ / ពោ ធ៍ សាត់ ៖ ប្រើប្រាស់ ១ ករណី ឃាត់ ១ នាក់ ។ ៧ / សៀមរាប ៖ ជួញដូរ ១ ករណី ឃាត់ ៦ នាក់ ចាប់យក ice ១,១០ ក្រាម ។ ៨ / ស្វាយរៀង ៖ ប្រើប្រាស់ ១ ករណី ឃាត់ ២ នាក់ ។ ៩ / ប៉ៃលិន ៖ ជួញដូរ ១ ករណី ឃាត់ ២ នាក់ ចាប់យក ice ៤ កញ្ចប់ តូច ។ ១០ / ត្បូងឃ្មុំ ៖ ជួញដូរ ១ ករណី ឃាត់ ២ នាក់ ចាប់យក ice ១៨ កញ្ចប់ តូច ។ ១១ / រាជធានី ភ្នំពេញ ៖ ជួញដូរ ៣ ករណី ឃាត់ ៥ នាក់ ប្រើប្រាស់ ២ ករណី ឃាត់ ៣ នាក់ ចាប់យក ice ៥ កញ្ចប់ តូច ។

​ចំណែក កងរាជអាវុធហត្ថ : ១ អង្គភាព គឺ បន្ទាយមានជ័យ ៖ ប្រើប្រាស់ ១ ករណី ឃាត់ ២ នាក់ ៕S/​