​ឃាត់​ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​វត្ថុតាង​មួយចំនួន​

319
ចែករម្លែក
  • 6
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្វាយប៉ាក​និង​ប៉ុស្ដិ៍​ឫស្សីកែវ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ដកហូត​វត្ថុតាង​មួយចំនួន​ក្នុង​៣​ករណី​ផ្សេងគ្នា​ពាក់ព័ន្ធ​ជួញដូរ​រក្សាទុក​និង​ចាត់ចែង​ឱ្យប្រើ​ប្រាស់​ថ្នាំញៀន​។​

លោក​វរសេនីយ៍ទោ​គល់​យី​អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ​បានបញ្ជាក់​ថា​ការ​តាម​បង្ក្រាប​ឃាត់ខ្លួន​ពួកគេ​ទាំង​៥​នាក់​នេះ​បាន​ធ្វើឡើង​តាំងពី​ម៉ោងជាង​១២​រសៀល រហូតដល់​យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩​ស្ថិតនៅ​ភូមិ​ឃ្លាំង​សាំង​សង្កាត់​ឫស្សីកែវ​នៅត្រង់ចំណុច​ក្រុមទី​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​

​លោក​បន្តថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​រកឃើញ​ជាក់ស្ដែង​ពាក់ព័ន្ធ​ជួញដូរ​រក្សាទុក​និង​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ថ្នាំញៀន​រួមមាន ទី​១៖​ឈ្មោះ ប្រាក់ សច្ចៈ​ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ , ទី​២៖​ឈ្មោះ ជ្រិ​ន វណ្ណា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ , ទី​៣៖​ឈ្មោះ ង៉ុ​ន ផែន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ទី​៤៖​ឈ្មោះ ភាព គឹមហុង ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ទី​៥៖​ឈ្មោះ ហាក់ ហ៊ុ​ច ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​៕S/