​ឃាត់​ជនសង្ស័យ​៧​នាក់​ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​

217
ចែករម្លែក

វ៉ៃ​គោ​/​ស្វាយរៀង​៖​នៅវេលា​ម៉ោង​១០​និង​២០​នាទី​ថ្ងៃទី​២៤​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្ទះសំណាក់​ថៃ​អាង​ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង មាន​ករណី​ចាប់ ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ដែល​បង្កដោយ​ជនសង្ស័យ​ចំនួន​៧ នាក់​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនសង្ស័យ​ទាំង​៧​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មាន​:១.​ឈ្មោះ​ត្រឹម​ថា​ញ់​ប៉ិ​ញ​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​។​២.​ឈ្មោះ​ត្រឹង​ធឹ​ក​យ៉ាង​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​។​៣.​ឈ្មោះ​ត្រឹង​វ៉ាន់​ថាំង​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​។​៤.​ឈ្មោះ​ហ្វៀ​ង​ហ្វា​ន់​ទ្រឿ​ង​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​។​៥.​ឈ្មោះ​ប៊ូ ក្វឹ​កវៀត ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ។​៦.​ឈ្មោះ ត្រឹង ហាយ​លី ភេទ​ប្រុស អាយុ ៣២ ឆ្នាំ​។​៧.​ឈ្មោះ ប៊ួ​យ ឌឹ​កឡុង ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​មិន​ពិត​ប្រា​ដក​ជនជាតិ​វៀតណាម​។​ទាំង​៧​នាក់​នេះ​មាន​ទីលំនៅ​សង្កាត់​វ៉ាង​ងា​ខណ្ឌ​យឿ​ង​គិ​ន ក្រុង​ហ្វា​យ​ហ្វុ​ង ប្រទេស​វៀតណាម ។​

​ជនរងគ្រោះ​ចំនួន​៦​នាក់​១.​ឈ្មោះ​ង្វៀន​ធី​ធូ​វិ​ន​ភេទ​ស្រី​អាយុ​៤៩​ឆ្នាំ ។​២.​ឈ្មោះ យឿ​ង ធី​ថា​ញ់​ញឹន ភេទ​ស្រី អាយុ ៣៧ ឆ្នាំ ។​៣.​ឈ្មោះ ង្វៀន វ៉ាន់​ទិញ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ​។​៤.​ឈ្មោះ ង្វៀន ទូ​ហ្វឿ​ង ភេទ​ស្រី អាយុ ៤៤ ឆ្នាំ ។​៥.​ឈ្មោះ ង្វៀន ថា​ញ់​ហឹ​ង ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ។​៦.​ឈ្មោះ វ័រ ដង​ហូ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​មិន​ពិត​ប្រា​ដក​ជនជាតិ​វៀតណាម​។​ទាំង​៦​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​បិ​ញ​ង្វៀន ឃុំ​យ៉ា​បិ​ញ ស្រុក​ត្រាង​បាង ខេត្ត​តៃនិញ ប្រទេស​វៀតណាម ។​

​វត្ថុតាង​ចាប់យក​រួមមានៈ​១.​សៀវភៅ​លិខិតឆ្លងដែន ចំនួន ២ ក្បាល ។​២. អត្ត​សញ្ញាប័ណ្ណ ចំនួន ៥ សន្លឹក​។​៣.​ប្រាក់​ដុល្លារ​ចំនួន​៣០០​ដុល្លារ​។​៤.​ប្រាក់​ដុង​ចំនួន​៣.០០០.០០០​ដុង​។​៥.​ទូរស័ព្ទ​ចំនួន​៥​គ្រឿង​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កំពុង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​តាម​នីតិវិធី ៕S/​