​ឃាត់​ជន​ញៀន​ថ្នាំ​ម្នាក់​ករណី​បង្ករឿង​ឈ្លោះ​វាយ​ខ្ទេច​ទ្រព្យសម្បត្តិ​

874
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃទី​២១​ខែ​មិនា​ឆ្នាំ​២០១៨​យុវជន​ម្នាក់​ខណៈដែល​ខ្លួន​ពុំមាន​ការងារ​អ្វី​ធ្វើ​នឹង​គេ ដើរ​តែ​ផឹកស៊ី​ជក់​គ្រឿងញៀន គ្រា​ដែល​ហេវ​ហត់ ចូលទៅ​ដួស​បាយ​ហូប ត្រូវបាន​បងស្រី​បង្កើត​ស្តីបន្ទោស​។

ពេលនោះ​ក៏​ផ្ទុះ​កំហឹង​ខឹង​វាយ​បំផ្លិចបំផ្លាញ ចានឆ្នាំង ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ខ្ទេច កាប់រំលំ​ទាំង​ដំណាំ ផ្អើល​អ្នកជិតខាង សមត្ថកិច្ច​ចុះទៅ ឃាត់​នាំទៅ​ប៉ុស្តិ៍​ធ្វើការ​អប់រំ​។​ការឃាត់ខ្លួន​ស្ថិតនៅ​ក្នុងភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​យុវជន​ខាងលើ​ឈ្មោះ ជា សុ​ផា​ណា​អាយុ​២៨​ឆ្នាំ គ្មាន​ការងារ​ធ្វើ ដើរ​តែ​លេង ផឹកស៊ី​និង​គ្រឿងញៀន រស់នៅ​ផ្ទះកើតហេតុ ។ ចំណែក​បងស្រី មានឈ្មោះ​ជា ចរិយា អាយុ​៣៤​ឆ្នាំ​មុខរបរ លក់ដូរ រស់នៅ​ផ្ទះកើតហេតុ​ជាមួយគ្នា​។​

ទំនាស់​ហឹ​ង្សា​ក្នុង​គ្រួសារ​ខាងលើ ក្រោយពី​សមត្ថកិច្ច​ឃាត់​នាំ​ភា​គិ​ទាំង​២​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយគ្នា​អ្នកណា​ប្តឹង​អ្នកណា គ្រាន់​រែ​ខូចខាត​របស់ទ្រព្យ​ក្នុងផ្ទះ​ខ្លួនឯង មិន​ប៉ះពាល់​ដល់​អ្នកដទៃ​ទើប​សមត្ថកិច្ច​ធ្វើការ​អប់រំ​រួច​ឲ្យ​អ្នក​ទាំង​២​វិលត្រឡប់​ទៅវិញ ៕S/

​ឃាត់​ជន​ញៀន​ថ្នាំ​ម្នាក់​ករណី​បង្ករឿង​ឈ្លោះ​វាយ​ខ្ទេច​ទ្រព្យសម្បត្តិ​