​ឃាត់​ជន​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​វត្ថុតាង​៧​កញ្ចប់​

584
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នា​ក់នៅ​ចំណុច​ភូមិ​ត្រពាំង​អំពិល​ឃុំ​ត្រពាំង​គង​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​។​ការឃាត់ខ្លួន​មុខសញ្ញា​ជូ​ញ​ដូរ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ឃុំ​ត្រពាំង​គង​បានឱ្យដឹងថា​មុខសញ្ញា​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ​ខេន ពិសិដ្ឋ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​។​ឃាត់​ខ្កួ​ន​បាន ដកហូត​គ្រឿងញៀន​ចំនួន​៥​កញ្ចប់ ទូរស័ព្ទដៃ​មួយគ្រឿង​។

​ប្រភព​បាន​បន្តថា​បន្ទា​ប់​មក​សមត្ថកិច្ច​​បាន​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ដោយមាន​ការចូលរួម​ពី​លោក​ក្រុមប្រឹក្សាឃុំ​និង​លោក​មេភូមិ​ដកហូត​បាន​គ្រឿងញៀន​ចំនួន​២​កញ្ចប់​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង និង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​សរុប​គ្រឿងញៀន​៧​កញ្ចប់​។​ករណី​ខាងលើ​កសាង​សំណុំរឿង​ចាត់កា​តាម​នីតិវិធី​៕S/​

​ឃាត់​ជន​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​វត្ថុតាង​៧​កញ្ចប់​