​ឃាត់​ជន​ម្នាក់​ពីបទ​រំលោភ​ស្ត្រី​មេម៉ាយ​បានសម្រេច​ជាច្រើន​ដង​នៅ​ស្រុក​សំបូរ​

330
ចែករម្លែក
  • 31
    Shares

​ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​កម្លាំង​ជំនាញ​នរគ​បាល​ស្រុក​សំបូរ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​វឌ្ឍនៈ​បាន​ឃាត់ខ្លួន​ម្នាក់​វ័យ​ចំណាស់​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ម្នាក់​បានសម្រេច​ចំនួន​៣​ដង​។​ករណីនេះ​បានកើត​ឡើង​នៅក្នុង​ភូមិ​អន្លង់​ព្រ​:​គោ​ឃុំ​វឌ្ឍន​:​ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​១៩​ខែមីនា ឆ្នាំ​២០១៩​។​

​លោក​ប៊ុន​ឈឿន​អធិការនគរបាល​ស្រុក​សំបូរ​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២០​ខែ​មិនា​ឆ្នាំ​២០១៩​នេះ​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​ហាក់ រ៉ុ​ន អាយុ​៤៧​ឆ្នាំ​។​ឯ​ជនរងគ្រោះ​ឈ្មោះ​ស៊ឹម គឹម​លាន ៤៤​ឆ្នាំ​។​អ្នក​ទាំងពីរ​រស់នៅ​ភូមិ អន្លង់​ព្រះ​គោ ឃុំ​វឌ្ឍនៈ​ស្រុក​សំបូរ ខេត្តក្រចេះ​ជាមួយគ្នា​។​

លោក​បាន​បន្តថា​ករណី​រំលោភ​នេះ​កើតឡើង​តាំងពី​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០១៩​មកដល់​ថ្ងៃទី​១៩​ខែ​មិនា​ឆ្នាំ​២០១៩​នេះ​រំលោភ​បានសម្រេច​បាន​៣​ដង​ក្នុងពេលដែល​ជនរងគ្រោះ​ទៅ​ឃ្វាលក្របី​នៅឯ​ព្រៃ​តែម្នាក់ឯង​។​
​សូមបញ្ជាក់​ករណី​រំលោភ​លើក​ទី​១​នឹង​ករណី​រំលោភ​លើក​ទី​២​ជនរងគ្រោះ​មិនបាន​ដាក់ពាក្យ​បណ្ដឹង​ដោយសារ​ជនសង្ស័យ​សុំ​អង្វរក​មកលើ​ខ្លួន​កុំ​ឲ្យ​ទៅប្តឹង​ប៉ូលិស​អី​ព្រោះ​យើង​ជា​អ្នកជិតខាង​របង​ជាមួយគ្នា​។​

ជនរងគ្រោះ​បាន​ប្រាប់​ទៅ​ជនសង្ស័យ​ថាបើ​មាន​ករណី​រំលោភ​លើក​ទី​៣​ទៀត​ខ្លួន​នឹង​ទៅប្តឹង​នគរបាល​ហើយ​។​តែ​នៅ​ល្ងាច​ថ្ងៃទី​១៩​ខែ​មិនា​ឆ្នាំ​២០១៩​នេះ​ជនសង្ស័យ​នៅតែ​បន្ត​រំលោភ​ម្តងទៀត​បានសម្រេច​។​ជនរងគ្រោះ​បានសម្រេច​ចិត្ត​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វឌ្ឍន​:​ដាក់ពាក្យ​បណ្តឹង​តែម្តង​។​

លោក​អធិការ​បាន​បន្តថា​បច្ចុប្បន្ន​នេះ​ជនសង្ស័យ​កំពង់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នរគ​បាល​ស្រុក​សំបូរ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​នឹង​ការពារ​អនីតិជន​ខេត្ត​នៅ​រសៀល​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៩​នេះ​ដើម្បី​វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕S/


#