​ឃាត់​ជន​២​នាក់​ដើរលេង​ចូលឆ្នាំ​តែ​ដាក់អាវុធ​ទុក​សម្លាប់​មនុស្ស​តាម​ខ្លួន

211
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​យុវជន​វ័យក្មេង​២​នាក់​ដើរលេង​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​កន្លងមក ដោយបាន​ដាក់​តាម​កាបូ​ប​នូវ​អាវុធ​សម្រាប់​សម្លាប់​មនុស្ស​ត្រូវ​បាន​អាវុធហត្ថ​យាមល្បាត​ឃាត់ខ្លួន កាលពី​ម៉ោង​៧​យប់​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៩​។​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ចំណុច​ទីតាំង​សួន​មានជ័យ​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ដល់​ថ្ងៃទី​១៩​ខែមេសា ទើប​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ។​

លោក​វរសេនីយ៍ទោ​ព្រហ្ម​ថេ​ង​អនុប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់ថា​: ជនសង្ស័យ​មាន​១- ឈ្មោះ ផន ស៊ី​ផង់ ប្រុស ២៣​ឆ្នាំ ។ ២- ឈ្មោះ​រឿង​ចិត្រ​ប្រុស​ទាំង​២​នាក់ មាន​មុខរបរ​ជាងចម្លាក់​ថ្ម​រស់នៅ​ភូមិ​អន្លង់​ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​។​ការសារភាពរ​បស់ជនស​ង្ស័​យ​គឺ​រក្សា​ឧបករណ៍​អាវុធ​នោះ​ទុក​ដើម្បី​ការពារ​ខ្លួន​តទល់​នឹង​គូទំនាស់​របស់ខ្លួន​៕S/

​រូបថត : យុវជន​ជាជាង​ចម្លាក់​ថ្ម​បានដាក់​តាម​ខ្លួន​នូវ​ឧបករណ៍​អាវុធ​កែឆ្នៃ ចំនួន​២​ដើម​ធ្វើ​អំពី​ច្រ​វ៉ា​ក់​ម៉ាស៊ីន​អារឈើ ផ្សារភ្ជាប់​និង​បំពង់​ដែក​ទីប ត្រូវ​អហ​ចាប់ខ្លួន​បញ្ជូន​អោយ​តុលាការ​ដាក់​ឃុំ​(​រូប​:​ប​.​ជ័យ​)​