​ឃាត់​ជន​២​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ខណ្ឌដូនពេញ​

381
ចែករម្លែក
  • 78
    Shares

ដោយៈ​សាវ​រក្ស​/​ភ្នំ​ពេញៈកម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ប្រុស​ចំនួន​២​នាក់ និង​ថ្នាំញៀន​១០​កញ្ចប់​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ចំណុច​សំណង់​មិន​រាបរយ ផ្លូវ​រថភ្លើង​R៦ ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក កាលពី​វេលា​ម៉ោង​១២:៣០ នាទី ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ​២០១៨ ។

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ឈ្មោះ សំ រ៉ែ​ម ភេទ​ស្រី អាយុ ៦០​ឆ្នាំ ។ ឈ្មោះ ព្រំ រៃ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ​។​វត្ថុតាង​ចាប់យក​រួមមាន ១/-​ក្រាម​ពណ៌​សរ​ថ្លា​(​គ្រឿងញៀន​)​ចំនួន ១០​កញ្ចប់ (​ធំ​ចំនួន​០១​កញ្ចប់ តូច​៩​កញ្ចប់​។ ២/​ឧបករណ៍ប្រើប្រាស់​សំរាប់​សេព​គ្រឿងញៀន​មួយចំនួន ។ ៣/​ថង់​សំរាប់​ច្រក​គ្រឿងញៀន​ធ្វើ​សកម្មភាព មួយចំនួន​។ ៤/​ទូរស័ព្ទ​ណូគា ពណ៌​ខ្មៅ​ចំនួន​មួយគ្រឿង​។​

​ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍​កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​និង ក្រុម​ដ៏​ទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​៕S/​

​ឃាត់​ជន​២​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ខណ្ឌដូនពេញ​