​ឃាត់​ជ្រូក​វៀតណាម​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ​ចូលដល់​ខេត្តកំពង់ចាម​ជិត​១០០​ក្បាល​

500
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​ប៉េ​ស្តិ៍​ជ្រូក​អាហ្វ្រិក​មន្ត្រី​ពេទ្យ​ខេត្តកំពង់ចាម​បាន​សហការ​ជាមួយ​អាជ្ញាធរ​ចាប់​ឃាត់​ជ្រូក​ដែល​ឈ្មួញ​នៅ​បន្ត​លួច​នាំចូល​ពី​ប្រទេស​វៀតណាម​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ​បានជា​បន្តបន្ទាប់​សរុប​បាន​ចំនួន​ជិត​១០០​ក្បាល​ហើយ​យក​សំណាក​សត្វ​រស់​ទាំងនេះ​ស្វែងរក​ក្រែង​មាន​ផ្ទុកមេរោគ​ដ៏​គ្រោះថ្នាក់​មួយ​នេះ​។​

​លោក​នង​ម៉េង​ហ៊ាង​ប្រធានការិយាល័យ​ផលិតកម្ម​និង​ប​សុ​ព្យាបា​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ខេត្តកំពង់ចាម​បានឱ្យដឹង​នៅ​ថ្ងៃទី​២៧​មេសា​ថា​នៅក្នុង​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​ប៉េ​ស្តិ៍​ជ្រូក​អាហ្វ្រិក​ពី​ប្រទេស​វៀតណាម មកដល់​បច្ចុប្បន្ន​យើង​បង្ក្រាបបាន​ចំនួន បួន លើក​ហើយ គឺ​បាន​សត្វ​ជ្រូក​រស់​ចំនួន ៨៥ ក្បាល​។​

​លោក​ប្រធានការិយាល័យ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​លើក​ទី​១. បាន​ចំនួន ២៥ ក្បាល​, លើក​ទី​២. បាន​ចំនួន ៤៥ ក្បាល ,​លើក​ទី​៣. បាន​ចំនួន ១០ ក្បាល និង​លើក​ទី​៤. នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​២០១៩ នេះ​បាន​ចំនួន​ប្រាំ​ក្បាល​។​ក្រោយពេល​ចាប់​ឃាត់​បាន​យើង​បាន​ប្រមូល​ជ្រូក​ទាំង​នោះមក​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​ហើយ​ធ្វើការ​បូម​ឈាម​ផ្ញើ​ទៅ​វិភាគ​រក​មេរោគ​ប៉េ​ស្តិ៍​ជ្រូក​អាហ្វ្រិក​នៅ​នាយកដ្ឋាន​ផលិតកម្ម​សត្វ​។​

​មន្ត្រី​រូបនេះ​បាន​បន្តថា​ចំនួន​ជ្រូក​៨០​ក្បាល​បាន​បង្ក្រាប​កន្លងមក​ខាង​នាយកដ្ឋាន​បា​នប​ញ្ជួ​ន​លទ្ធផល​វិភា​គជា​បន្តបន្ទាប់​ត្រឡប់មកវិញ​គឺ​អវិជ្ជមាន​គ្មាន​មេរោគ​ជំងឺ​ប៉េ​ស្តិ៍​ជ្រូក​អាហ្វ្រិក​។​ដោយបាន​ធ្វើការ​ពិន័យ​តាមច្បាប់​កំណត់​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​។​ប៉ុន្តែ​ករណី​លទ្ធផល​វិភាគ​វិជ្ជមាន​គឺ​ក្នុង​ឈាមស​ត្វ​ជ្រូក​ដែលមាន​ផ្ទុក​វី​រ៉ូ​ស​ប៉េ​ស្តិ៍​ជ្រូក​អាហ្វ្រិក​នោះ គឺ​យើង​នឹង​ដុត​កម្ទេចចោល​ទាំងអស់​។​

​សូមបញ្ជាក់ថា ក្រោយពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​ហាមឃាត់​ការនាំ​ចូល​ជ្រូក ឬ​ផលិក​ម្ម​ពី​ជ្រូក​ពី​ប្រទេស​វៀតណាម​នោះ​គឺ​ឈ្មួញ​បាន​បង្វែរ​រូបភាព​លួច​នាំ​ជ្រូក​តាម​ច្រក​ស្របច្បាប់ ទៅតាម​ច្រករបៀង​វិញ​។ ដោយ​ដឹក​តាម​ម៉ូតូ​ពី​ទឹកដី​វៀតណាម មក​លាក់​ស្តុក​ទុក​តាម​តំបន់​ព្រំដែន ហើយ​យក​រថយន្ត​ប្រមូល​លួច​ដឹក​លក់​គ្រប់ទិសទី នៃ​ប្រទេស​កម្ពុជា​៕S/​

#