​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ដកហូត​ថ្នាំញៀន​ចំនួន​៣០​កញ្ចប់​

558
ចែករម្លែក
  • 9
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​ខណ្ឌដូនពេញ​និង​ប៉ុស្តិ៍​ស្រះចក​បាន​ឃាត់​ជនសង្ស័យ​ម្នាក់ ដកហូត​ថ្នាំញៀន​ចំនួន​៣០​កញ្ចប់​ស្ថិតនៅ​ចំណុច​សំណង់​មិន​រៀបរយ ផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​២៦ ខែ ធ្នូ ឆ្នាំ​២០១៨ ។​

​នគរបាល​ខណ្ឌដូនពេញ​បានឱ្យដឹងថា ជា​លទ្ធផល សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ឡុង បញ្ញា អាយុ​២២​ឆ្នាំ ស្នាក់នៅ​ទីតាំង​ខាងលើ (​ជួញដូរ​គ្រឿងញៀន​) ជាមួយនឹង​វត្ថុតាង ក្រាម​ពណ៌​ស​ថ្លា (​គ្រឿងញៀន​) ចំនួន​៣០​កញ្ចប់ និង​ឧបករណ៍​សម្ភា​រះ​បម្រើ​ដល់​បទល្មើស​មួយចំនួន ។​

​ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍ កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក និង​ក្រុម​ដទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ អនុវត្តតាម​នីតិវិធី ៕S/