​ឃាត់​មនុស្ស​ប្រុស​ស្រី​១៤​នាក់​នៅក្នុង​ខារ៉ាអូខេ​យីហោ​ពីរ៉ាមីត​

794
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​កម្លាំង​នគរបាល​ខេត្តសៀមរាប​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត និង​ក្រោម​ការសម្របសម្រួល​រប​ស់លោ​កកើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។

កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៨ បាន​ចូល​បង្ក្រាប​ការប្រើប្រាស់​និង​ជួញដូរ​ញ្រឿ​ង​ញៀន ក្នុង​ក្លិប​ខារ៉ាអូខេ​យីហោ​ពីរ៉ាមីត ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​១៤​នាក់ ស្រី​៥​នាក់​។​ក្លិប​ខារ៉ាអូខេ​ពីរ៉ាមីត មាន​ទីតាំង​រ៉​ប​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ក្នុងពេល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៤​នាក់​ស្រី​៥ នាក់ ក៏បាន​ឆែកឆេរ​រកឃើញ​ម្សៅ ខេ​ពណ៌​ស​(ketamine) ចំនួន​១៦​កញ្ចប់ និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ តែ​នៅ​មិនទាន់​ស្រង់​ឈ្មោះ​នៅឡើយ​ទេ ពីព្រោះ​ស្ថិតក្នុង​ការសាកសួរ​នៅឡើយ​។​

សមត្ថកិច្ច​បញ្ជាក់ថា ក្លិប​ខារ៉ាអូខេ​ពីរ៉ាមីត ដែលមាន​ម្ចាស់ ជា​អ្នកមាន​ខ្នង​ធំ​នេះ នឹង​បិទ​ជា​បណ្តោះអាសន្ន​៕S/​

​ឃាត់​មនុស្ស​ប្រុស​ស្រី​១៤​នាក់​នៅក្នុង​ខារ៉ាអូខេ​យីហោ​ពីរ៉ាមីត​