​ឃាត់​រថយន្ត​ដឹកឈើ​របស់​ក្រុមហ៊ុន​សៀ​ម៉ុ​ន​ពីរ​គ្រឿង​

190
ចែករម្លែក
  • 12
    Shares

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​រថយន្ត​ដឹកឈើ​របស់​ក្រុមហ៊ុន​សៀ​ម៉ុ​ន​ពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​និង​នគរបាល​ឃាត់​ត្រួតពិនិត្យ​នៅ​ចំណុច​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង​នៅវេលា​រសៀល​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០១៩​។​

អ្នកបើកប​រថយន្ត​បាន​ប្រាប់ថា​ខ្លួន​គ្រាន់តែ​ស៊ីឈ្នួល​ដឹកឈើ​ចេញពី​ក្រុមហ៊ុន​មួយ​នេះ​នៅ​ឃុំ​ស្រែ​សំបូរ​ស្រុក​សៀម​ប៉ាង​ក្នុង​គោលដៅ​ឆ្ពោះទៅ​ក្រុង​កំពង់សោម​ខេត្ត​ព្រះសីហនុ​តែ​ប៉ុ​ណោះ​។​រឿង​អ្វី​ទៀត​ពុំ​បានដឹង​ទេ​។​

ខណៈ​ពេលនេះ​សមត្ថកិច្ច​ចម្រុះ​កំពុងធ្វើការ​ផ្ទៀងផ្ទាត់​ទៅ​លើ​លិខិតអនុញ្ញាត​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្រោយពី​មានការ​សង្ស័យថា​ឈើ​នៅលើ​រថយន្ត​មាន​ភាពមិន​ត្រឹមត្រូវ​។​ហេតុដូចនេះ​ទើប​សមត្ថកិច្ច​បង្កើត​ក្រុមការងារ​ចម្រុះ​មួយ​ដើម្បី​ត្រួតពិនិត្យ​រថយន្ត​ដឹកឈើ​ទាំងពីរ​គ្រឿង​ខាងលើនេះ​៕S/​