​ឃាត់​រថយន្ត​ដឹក​ថ្ម​ដឹក​ដី​ធ្វើចរាច​រណ៍មុខ​សាលាខេត្ត​កំពង់ស្ពឺ​

811
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​អាជ្ញាធរ​ក្រុង​ច្បារមន​ដែល​ទើប​ឡើងកាន់ដំណែង​ថ្មី​បាន​នាំ​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ក្រុង​ឃាត់​ក្រុម​រថយន្ត​ដែល​លួច​ធ្វើ​ចរាចរណ៍​ដឹក​ថ្ម​ដឹក​ដី​ទាំងយប់​ឆ្លងកាត់​មុខ​សាលាខេត្ត​។​ការឃាត់​រថយន្ត​ចំនួន​៩​គ្រឿង​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែ​កក្ត​ដា​ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​ទួល​គក់​សង្កាត់​ស្វាយ​ក្រ​វ៉ាន់​ក្រុង​ច្បារមន​។​

​លោក​ហុក​ម៉ា​រ៉ា​ឌី​អភិបាលក្រុង​ច្បារមន​បានឱ្យ​រស្មី​កម្ពុជា​ដឹងថា​រថយន្ត​ទាំង​៩​គ្រឿង​បាន​លួច​ធ្វើចរាច​រណ៍មុខ​សាលាខេត្ត​កំពង់ស្ពឺ​ទាំង​ដឹក​ថ្ម​ដី​បម្រុង​ឆ្លងកាត់​ស្ពានថ្ម​ចាស់​កាត់​ផ្សារ​កំពង់ស្ពឺ​។​ទើប​លោក​ឱ្យកម្លាំង​អាវុធហត្ថ​ឃាត់​រថយន្ត​ទាំងអស់​យកមក​សាលាក្រុង​ច្បារមន​។​

​លោក​បន្តថា​នឹងធ្វើ​កា​អប់រំ​ចំពោះ​រថយន្ត​ថ្មី​ហើយ​រថយន្ត​ដែល​ធ្លាប់​អប់រំ​ហើយ​នៅ​ល្មើស​ត្រូវតែ​យកមក​រក្សាទុក​ពិន័យ​នៅ​សាលាក្រុង​ច្បារមន​។​លោក​ស្នើឱ្យ​រថយន្ត​ដឹក​ថ្ម​ដី​ទាំងអស់​ត្រូវធ្វើ​ចរាចរ​ណ៍​វាង​សាលាខេត្ត​កំពង់ស្ពឺ​មិនត្រូវ​បើកបរ​តាម​ដង​វិថី​កាត់​សួន​មុខ​សាលាខេត្ត​ឡើយ​។​

​ចំពោះ​រថយន្ត​ដឹង​ថ្ម​ដី​ទាំងអស់​ត្រូវ​គ្រប​ឱ្យបាន​ត្រឹមត្រូវ​ជាសវាង​ធ្លាក់​ថ្ម​ដី​ប្រឡាក់​ថ្នល់​និង​មិន​បង្ក​ឱ្យ​ខ្ទាត​ទៅ​ប៉េះ​កញ្ចក់​រថយន្ត​អ្នក​ដ៏​ទៃ​ទើប​មិន​ធ្វើ​ខាតបង់​ទ្រព្យសម្បត្តិ​និង​ប៉េះ​ពាល់​ដល់​អាយុ​ជី​វិត្ត​អ្នក​ដ៏​ទៃ​៕S/​