​ឃាត់​ស្ត្រី​ខ្មែរ​អ៊ីស្លាម​ម្នាក់​ដកហូត​គ្រឿងញៀន​ជាង​កន្លះ​គីឡូក្រាម​

673
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​របស់​ការិយាល័យ​បច្ចេកទេស នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៨​បានឱ្យដឹងថា​ប្រតិបត្តិការ​ធ្វើឡើង​កាលពី​ថ្ងៃទី​២ ខែសីហា​ដោយ​ឃាត់ខ្លួន​ស្ត្រីជន​ជាតិខ្មែរ​អ៊ីស្លាម​ម្នាក់ ដកហូត​បាន​គ្រឿងញៀន​ជាង​កន្លះ​គីឡូក្រាម ស្ថិតនៅ​ចំណុច​ផ្ទះជួល សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ ។​

​មន្ត្រី​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បើក​ប្រតិបត្តិ​ការចុះ​ប​ង្រា្ក​ប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយបាន​ឃាត់ខ្លួន​ស្ត្រីជន​ជាតិខ្មែរ​ឥស្លាម​ម្នាក់​ដកហូត​បាន​គ្រឿងញៀន​ជាង​កន្លះ​គីឡូក្រាម ស្ថិតនៅ​ចំណុច​ផ្ទះជួល សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។ ស្ត្រី​ជនសង្ស័យ​មានឈ្មោះ ឡេ​ន ប៉ា​ឡី អាយុ​ប្រម​ណា​ជា​២៨​ឆ្នាំ ។

​វត្ថុតាង​ចាប់បាន​រួមមាន​៖ សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទម្ងន់​៦០០.០១​ក្រាម​, ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​, ជ​ញ្ជី​ញ​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​១​គ្រឿង​៕S/​

​ឃាត់​ស្ត្រី​ខ្មែរ​អ៊ីស្លាម​ម្នាក់​ដកហូត​គ្រឿងញៀន​ជាង​កន្លះ​គីឡូក្រាម​