​ឃាត់​ស្ត្រី​វៀតណាម​២​នាក់​ករណី​ពាក់ព័ន្ធ​គ្រឿងញៀន​ក្នុង​២​ករណី​ផ្សេងគ្នា​

198
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​បាន​ឃាត់​ស្ត្រី​ជនជាតិ​វៀតណាម​ចំនួន​២​នាក់​ដែល​ស្រាវជ្រាវ​រកឃើញ​និង​បាន​ចែកចាយ​,​រក្សាទុក​ថ្នាំញៀន​ចំនួន​៥៣​កញ្ចប់​ក្នុង​២​ករណី​ផ្សេងគ្នា​។​

​លោក​ហ៊ាង​ថា​រ៉េត​អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ​បានឱ្យដឹងថា​ក្រៅពី​ដកហូត​គ្រឿងញៀន​ចំនួន​៣៣​កញ្ចប់​ជំ​ហ៊ាន​ដំបូង​កម្លាំង​សមត្ថកិច្ច​បាន​ឈានទៅ​ដកហូត​ថ្នាំញៀន​ចំនួន​២០​កញ្ចប់​បន្ថែមទៀត​។​ករណី​ទី​២​ដោយ​រកឃើញ​ជញ្ជីង​ថ្លឹង​ចំនួន​២,​ថង់​ប្លា​ស្ទិ​ច​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន​និង​មាន​លុយ​ចំនួន​៤​ម៉ឺន​រៀល​។​ស្ថិតនៅ​ចំណុច​ក្រុមទី​៩​ភូមិ​លូ​សង្កាត់​ស្វាយប៉ាក​ខណ្ឌឫស្សីកែវ​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៩ ។​

​លោក​អធិការ​ខណ្ឌ​បញ្ជាក់ទៀតថា ជនសង្ស័យ​ឈ្មោះ ង្វៀង ធី​ណា​អាយុ​៤៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បន្ទប់​ជួល​ក្រុម​៩ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​ម្នាក់ទៀត​ឈ្មោះ​សុខ​ហៀ​ង អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ​៕S/​