​ឃាត​.​កស​សៃ​ប្រសាទ​កាប់សម្លាប់​មនុស្ស​យ៉ាង​សាហាវ​ត្រូវ​ចាប់ខ្លួនបាន​ហើយ​

736
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ឃាត​.​កដៃ​ដល់​ម្នាក់​ជា​មនុស្ស​ស​សៃ​ប្រសាទ​បាន​ប្រើ​កាំបិត​ខ្វែវ​កាប់​ទៅលើ​ក្បាល​ជនរងគ្រោះ​ពីក្រោយ​ជាច្រើន​កាំបិត​ស្ទើរ​ដាច់​ក្បាល​ចេញពី​ក​បណ្តាល​ឱ្យស្លាប់​ផ្កាប់មុខ​​។​ករណី​ជាត​កម្មនេះ​កើតឡើង​នៅ​ចំណុច​ភូមិ​សួន​ស្លា​ឃុំ​ក្តុល​តា​ហែ​ន​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​។​ឃាត​.​ក​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ចាប់ខ្លួន​នៅ​ថ្ងៃ​ដដែល​ហើយ​កំពុង​សាកសួរ​នៅ​អធិការ​ស្រុក​កាលពី​រសៀល​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​លោក​បរ​សេនីយ៍​សុខ សារិន​អធិការនគរបាល​ស្រុក​ប​វេ​ល​បានឱ្យដឹងថា​ជនរងគ្រោះ​មាន​ឈ្ម​ឆ​ម ឈឿ​ម​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​នៅ​ភូមិ​ស្រែ​អន្ទាក់​ឃុំ​ស្ទឹងត្រង់​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។​ចំណែក​ឃាត​.​កដៃ​ដល់​ឈ្មោះ​បាន​ចំរើន​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​ជា​មនុស្ស​ស​សៃ​ប្រសាទ​។​
​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​សាក​សួររក​មូលហេតុ​ឱ្យបាន​ច្បាស់លាស់​ដើម្បី​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

​ឃាត​.​កស​សៃ​ប្រសាទ​កាប់សម្លាប់​មនុស្ស​យ៉ាង​សាហាវ​ត្រូវ​ចាប់ខ្លួនបាន​ហើយ​

​ ​ ​

#