​ឃុំខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ជួញដូរ​គ្រឿង​នៅ​ក្រុង​ប៉ោយប៉ែ​ត

452
ចែករម្លែក
  • 15
    Shares

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​តុលាការ​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ជួញដូរ​គ្រឿង​នៅ​ក្រុង​ប៉ោយប៉ែត​បន្ទាប់ពី​បង្ក្រាប​កាលពី​ថ្មីៗ​នេះ​។​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ក្រុង​ប៉ោយប៉ែត សហការ​ជាមួយ​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត និង​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារកណ្ដាល​។

​លោក​វរសេនីយ៍​ធិ​ន​ស៊ិន​ដេ​ត​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​ឱ្យដឹងថា​:​កម្លាំង​នគរបាល​ចម្រុះ​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​ការបង្ក្រាប​នេះ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង​តេង​សា​ម៉ៃ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផងដែរ​។​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៧​នាក់​។​

​ឈ្មោះ​សឿង​ស្រី​នាង​ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​។​២.​ឈ្មោះ​អុំ​សឿន​ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​។​៣.​ឈ្មោះ​សាន់​យឿន​ភេទ​ស្រី​អាយុ​៦៣​ឆ្នាំ​។​៤.​ឈ្មោះ​ម៉េង​ប៊ុន​ណេង​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​។​-​ឈ្មោះ​នូ​សុខ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​។​៦​ឈ្មោះ​ឡាយ​សីហា​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​។​៧​ឈ្មោះ​ហឹម​បូ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ចាប​សុ​ផា​ឬ​ទ្ធិ​ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ​ទទួលបន្ទុក​ផែន​បង្ក្រាប​គ្រឿងញៀន​ឱ្យដឹងថា : ក្នុងការ​បង្ក្រាប​នោះ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ស​ថ្លា ចំនួន​២៤​ថង់​តូច យកចេញ​ពីក្រោម​ពូក​៧​លើ​គ្រែ​កំពុង​ដេក​,​។​ដប​ជក់​គ្រឿងញៀន​០១, ឧបករណ៍​សង្ស័យ​ប្រដាប់​ចូក​ថ្នាំញៀន​ចំនួន​៤៕S/

​រូបថត : ឃុំខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ជួ​យញ​ដូរ​គ្រឿង​នៅ​ក្រុង​ប៉ោយប៉ែ​ត់​(​រូប​:​ប​.​ជ័យ​)​