​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ឃាតកម្ម​កាលពី​ជាង​មួយឆ្នាំ​មុន​

231

(​ភ្នំពេញ​)៖​ជនសង្ស័យ​ម្នាក់​បាន​យក​កាំបិត​ចាក់​សម្លាប់​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​មួយ​រំពេច​នៅលើផ្ទះ​ជនរងគ្រោះ​ហើយ​បាន​រត់គេចខ្លួន​អស់​រយៈពេល​ជាង​១​ឆ្នាំ​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​សហការ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​របស់លោក​សាយ សារុន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ចំណុច​ក្រុមទី​៩ ភូមិ​ដួង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​នៅ ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨​។​

​ជនសង្ស័យ​ឈ្នោះ ហេង បញ្ញា ហៅ​អេង​បញ្ញា ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៥២Eo ផ្លូវ​លេខ​១៣៤ ភូមិ​៤ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​១២​ខែមករា​។​​ចំណែក​ជនរងគ្រោះ​ឈ្មោះ អេង ម៉េង​យាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ​មុខរបរ​សិស្ស​មាន​ទីលំនៅ ផ្ទះ​លេខ​១១Eo​ផ្លូវ​លេខ​១៤០ ភូមិ​៦ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

គួរបញ្ជាក់​ថាៈ​កាលពី​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៦​វរ​លា​ម៉ោង​៨៖៥០​ព្រឹក​ជនសង្ស័យ​ខាងលើ​បាន​កាន់​កាំបិត​បុ័ងតោ​មួយ​ឡើងទៅ​លើផ្ទះ​ជនរងគ្រោះ​។​ពេល​ជនសង្ស័យ​ឡើងទៅ​ដល់​ឃើញ​ជនរងគ្រោះ​នៅ​ម្នាក់ឯង​ហើយក៏​មានការ​ឈ្លោះប្រកែក​គ្នា​។

​ពេលនោះ​ជនសង្ស័យ​បាន​យក​កាំបិត​បុ័ងតោ​ចាក់ទៅលើ​ជនរងគ្រោះ​ជាច្រើន​កាំបិត​ត្រូវ​កញ្ចឹងក​ផ្នែក​ខាងក្រោយ​ក្បាល​ស្មា​ទាំងសងខាង​ថ្ងាស​ចុង​ច្រមុះ​លើ​ថ្ងាស​ខាងឆ្វេង គុ​ម្គ​ត្រចៀក​លើ​ថ្គាម​ខាងស្ដាំ​ដើមដៃ​ខាងស្ដាំ​ស្មង​ខាងឆ្វេង​ដាច់​រយៈ​មេដៃ​ខាងស្ដាំ​និង​លើ​ក្បាល​ខាងស្ដាំ​ប​ណ្ដោ​ល​ឲ្យ​ជនរងគ្រោះ​ស្លាប់​នៅ​កន្លែងកើតហេតុ​​។

ចំណែក​ជនល្មើស​បានរ​ត់​គេចខ្លួន​បាត់ស្រមោល​។​ឪពុក​របស់​ជនរងគ្រោះ​ឈ្មោះ​អេង​ស៊ីថា​បាន​ឲ្យ​ដឹងថា​គាត់​នៅ​ខេត្តកំពង់ចាម​ស្រាប់​តែមាន​អ្នកជិតខាង​កូន​របស់ខ្លួន​បាន​ទួ​រ​ស័ព្ទ​មក​ប្រាប់ថា​កូន​របស់គាត់​ត្រូវបាន​ជនសង្ស័យ​ចាក់​សម្លាប់​នៅលើផ្ទះ​ហើយ​៕S/​ដោយៈ​ស​រិ​ទ្ធ​

​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ឃាតកម្ម​កាលពី​ជាង​មួយឆ្នាំ​មុន​