​ឃុំខ្លួន​ជនសង្ស័យ​៣​នាក់​ករណី​លក់​ចែកចាយ​គ្រឿងញៀន​

543
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ឃុំខ្លួន​ជនសង្ស័យ​៣​នាក់​ករណី​ជក់​និង​ចែកចាយ​គ្រឿងញៀន​ម្នាក់​ត្រូវ​នគរបាល​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​នៅត្រង់ចំណុច ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​សមត្ថកិច្ច​បាន ដកហូត នៅ​វត្ថុតាង​រួមមាន ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ១៣ កញ្ចប់​១​កញ្ចប់​ធំ និង​១២​កញ្ចប់​តូច ដែកកេះ ៣ ដប​ប្រើប្រាស់ ២ បំពង់​កែវ ២ កាំបិត ៤ ដើម​តាំង​តោ​២ ផ្កាក់​១ សាំ​ម៉ា​រ៉ា​១​ដើម បាន​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​១៦ ខែ ធ្នូ ឆ្នាំ ២០១៨​។​

​សមត្ថកិច្ច​កិច្ច​ឱ្យដឹងថា : សង្ស័យ​ទាំង​៣​នាក់​នោះ​រូ​ម​មាន ១- ឈ្មោះ គឹម ប៊ុនធឿន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្តាល ជួញដូរ​គ្រឿងញៀន ដកហូត​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ១៣ កញ្ចប់​១២​កញ្ចប់​តូច​និង​១​កញ្ចប់​ធំ ។​២- ឈ្មោះ​ចិ​ប ជាង ភេទ ប្រុស អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ​ជាមួយ ។​៣-​ឈ្មោះ​ហ៊ុល​ហេង​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយ​ដែរ​។​អ្នកប្រើប្រាស់​។​

​កម្លាំង​ជំនាញ​បានរៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​គ្រឿងញៀន​នៅ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ហើយ​បាន​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាក់​ការបន្ត ៕S/