​ឃុំខ្លួន​តៃកុង​ឡាន​ដែល​បើក​បុក​ជំនួយការ​ភូមិ​ម្នា​ក់នៅ​ស្រុក​អូរជ្រៅ​

1129
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​និង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​ឃុំខ្លួន​និង​សំណង​ម្ចាស់​-​តៃកុង​ឡាន​ឆ្លាម​បើក​បុក​ជំនួយការ​ភូមិ​,​មេភូមិ​យាង​ឃុំ​កូប​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​ដែល​កំពុង​ដើរ​ឃោសនា​និង​បង្រៀន​ពលរដ្ឋ​គូស​សន្លឹកឆ្នោត​។​

​លោក​វរសេនីយ៍​សន​គឹម​សួរ​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​ថ្ងៃទី​២៦​ខែមិថុនា​នេះ​ថា​:​ឈ្មោះ​ដុង​ឈាង​លី​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំមាន​ទីលំនៅ​ភូមិ​សាមគ្គី​មានជ័យ​សង្កាត់​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

ជននេះ​ជា​ម្ចាស់​និង​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម​ពណ៌​ស្ក​ពាក់​ស្លាក​លេខ​ភ្នំពេញ​2K.9706​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ហុងដា​វេ​វ​ពណ៌​ខ្មៅ​ក្រហម​ពាក់​ស្លាក​លេខ​បាត់ដំបង​1F.6747​បង្ក​ឱ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​។​

​លោក​បន្តថា “​ត្រូវបាន​នគរបាល​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន ហើយ​អយ្យការ​អម​សាលាដំបូង​ខេត្ត បានចេញ​ដីកាឃុំខ្លួន​កាលពី​ព្រលប់​ថ្ងៃទី​២៥​ខែមិថុនា ។​គេ​មាន​បទល្មើស​ជាក់ ហើយ​មេភូមិ ជំនួយការ​ភូមិ​ដែល​កំពុង​ដើរ​បង្ហាត់បង្ហាញ​ពលរដ្ឋ​ពី​របៀប​គូស​សន្លឹកឆ្នោត​ទៀត “​។
​លោក​ម៉ក់ សាក់ អធិការរង​នគរបាល​ស្រុក​អូរជ្រៅ​និយាយថា : អ្នកបើក​នេះ បាន​បើកបរ​ក្នុងស្ថានភាព​គ្រោះថ្នាក់ ល្បឿន​លឿន ហើយ​ម៉ូតូ​ដល់​ទៅ​២​គ្រឿង​.

លោក​រំលឹកថា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ មាន​ករណី​រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ 2K.9706​អ្នកបើកបរ​ដោយ​ឈ្មោះ ដុង ឈាង​លី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់ ក្រុង​ប៉ោយប៉ែត​បាន​បើកបរ​ល្បឿន​លឿន​ហួស ក៏បង្ក​បុក​ទាំ​កម្រោល​ម៉ូតូ​ម៉ា​កវេ​វ ពណ៌​ខ្មៅ ក្រហម ពាក់​ស្លាក​លេខ​បាត់ដំបង​1F.6747​ទា​នៅលើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៨៣-៣៨៤ មុខ​វត្ត​រតន​:​និមិត្ត ស្ថិតក្នុង​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

រថយន្ត​បើក​ពី​ខាងកើត​ទៅខាង​លិច ក្នុង​ល្បឿន​លឿន​ទៅ​អ្នកបើក​ម៉ូតូ​ដូចខាងលើ​ក្នុងទិសដៅ​ស្របគ្នា ដែល​បើកបរ​ដោយ​ឈ្មោះ​គឹម សុ ភា ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ លំនៅ​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​-​ជា​ប្រធានភូមិ​យាង​ថ្មី​រងរបួស​ធ្ងន់ធ្ងរ​។
ចំណែក​អ្នករួមដំណើរ ឈ្មោះ មាស មុំ ភេទ​ស្រី អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា ជា​ជំនួយការ​ភូមិ​យាង​ថ្មី បាន​ស្លាប់​នៅនឹងកន្លែង​។​

លោក​បន្តថា​:ពេល​ឡាន​បុក​ម៉ូតូ​នោះ វា​ក៏បាន​ខ្ទាត​ទៅ​ប៉ះ​និង​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា​ទ្រី​ម​សង់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយរៀង​1A.8740 អ្នកបើក​មានឈ្មោះ​ភន សុខ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​កូប​លិច ឃុំ​កូប ស្រុក​អូរជ្រៅ រង​បួស​ធ្ងន់​ទៀត ។​

បើតាម​អ្នក​ស្គាល់​និយាយថា មុន​គ្រោះថ្នាក់​នោះ លោក លោកស្រី​ប្រធាន​និង​ជំនួយការ​ភូមិ​ខាងលើ​បាន​កំពុង​ចុះ​ឃោសនា​និង​បង្ហាត់បង្រៀន​ពលរដ្ឋ​និង​ក៏​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ពី​ការជ្រើសរើស​គណបក្ស​នេះ​បន្ត និង​ចេះ​គូស​សន្លឹកឆ្នោត​ឱ្យចំ​លេខ​រៀង​ទី​២០ ៕S/

​រូបថត : ១- ជនល្មើស​ជា​បើកបរ​ដោយ​ឈ្មោះ ដុង​ឈាង​លី​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​[​បុរស​មាន​ដៃ​ជាប់​ខ្នោះ​]