​ឃុំខ្លួន​បុរស​មេការ​រោងចក្រ​ជនជាតិ​ចិន​ម្នាក់​ពីបទ​ប្រទូស្ត​កេរ​ខ្មាស​

1007
ចែករម្លែក

​ ​
(​ភ្នំពេញ​)៖​បុរស ជនជាតិ​ចិន​ម្នាក់​ជា​មេការ​ប្រចាំ​រោងចក្រ បោះពុម្ព​ស្លាក​ខោអាវ យីហោ ធៀង អ៊ី ត្រូវបាន​លោកស្រី​កែវ សុគន្ធា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​នៅ​រសៀល​ថ្ងៃទី​២៥​ខែកក្កដា​ចោទប្រកាន់​ពីបទ​ប្រទូស្ត​កេរ​ខ្មាស​រួច​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី​ដើម្បី​ឈានដល់​ការឃុំខ្លួន​ដាក់ពន្ធនាគារ​។​

​បុរស​ជនជាតិ​ចិន​រូ​ប​នេះ​ឈ្មោះ ឡាវ កឺ អាយុ​៥២​ឆ្នាំ មុខងារ ជា​មេ​ការមើល​ការខុសត្រូវ​ប្រចាំ​រោងចក្រ ស្នាក់​នៅក្នុង​រោងចក្រ​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ព្រឹក ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ នៅ​រោងចក្រ ធៀង អ៊ី ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​ចំណែក​កម្ម​ការ​នី​ជាដើម​បណ្តឹង មាន​៤​នាក់​គី ទី​១-​ឈ្មោះ ហែម ម៉ា​លីដា អាយុ​២៦​ឆ្នាំ ទី​២-​ឈ្មោះ ទី ស្រី​ភ័​ក្រ អាយុ​១៨​ឆ្នាំ​ទី​៣-​ឈ្មោះ ចាន់ មុំ អាយុ​២៣​ឆ្នាំ​និង​ទី​៤-​ឈ្មោះ វិត ឡី អាយុ​១៨​ឆ្នាំ ។​

ក្រុម​ស្ត្រី​ដើមបណ្តឹង បាន​និយាយ​ដូចៗ​គ្នា​ថា​បុរស​ជនជាតិ​ចិន​នេះ​តែងតែ ដើរមក​ជិត​កម្មករ ស្រីៗ​ឈរ ភ្លេចខ្លួន​ក៍ យកដៃ​លូក​ស្ទាប ច្របាច់ សុដន ស្ទាប​គូទ បញ្ចេញ ចរិត កាយវិការ​មិន​សមរ​ម្យ ដើរមក​ពីក្រោយ ឆ្កឹះ​នេះ​ឆ្កឹះ​នោះ​របស់​ស្រីៗ ក្នុង​រោងចក្រ ជា​ទង្វើ​មួយ​អសីលធម៌ មកលើ​ស្ត្រី​ខ្មែរ រហូត​ប្រើ​ពាក្យសម្តី​ថាបើ​ដេក​ជាមួយ នោះ​ឲ្យ​ម្នាក់​១០០​ដុល្លារ ហាក់ដូចជា​មើលងាយ មើលស្រាល​ដល់ កម្ម​ការ​នី​រោងចក្រ ជា​ស្ត្រី​ខ្មែរ​។​

លុះ​មកដល់​ព្រឹក ថ្ងៃទី​២១ ខែកក្កដា​ក្រុមកម្មករ​បាន ប្រាប់​ឲ្យ​ឈប់​ប្រព្រឹត្ត​ទង្វើ​អសីលធម៌​បែបនេះ​ទៀត តែ​នៅ​មិន​ស្តាប់​ហើយ​ប្រព្រឹត្ត​ដដែលៗ​ទើប​ស្ត្រី​ចំនួន​៤​នាក់ ទ្រាំលែងបាន ប្តឹង​ប៉ូលីស ឃាត់ខ្លួន ចាត់ការ​ទៅតាម​ផ្លូវច្បាប់​តែម្តង​៕S/ ដោយៈ​ស​រិ​ទ្ធ​

​ឃុំខ្លួន​បុរស​មេការ​រោងចក្រ​ជនជាតិ​ចិន​ម្នាក់​ពីបទ​ប្រទូស្ត​កេរ​ខ្មាស​