​ឃុំខ្លួន​បុរស​ម្នាក់​ដែល​យក​កាំបិត​អារ​.​ក​ប្រពន្ធ​ដោយសារ​ខឹង​ស្តីបន្ទោស​ខ្លាំងពេក​

760

(​ភ្នំពេញ​)៖​បុរស​ម្នាក់​ដែល​យក​កាំបិត​អារ​.​ក​ប្រពន្ធ​ខ្លួនឯង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ដោយសារ​ខឹង​ប្រពន្ធ​ស្ដីបន្ទោស​ខ្លាំងពេក​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៧​នេះ​។​
​បុរស​នេះ​ឈ្មោះ រី ភារៈ អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ភូមិ​ឫស្សី​១ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ ភូមិ​ដូន​សរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល​។​សមត្ថកិច្ច​បាន​ឃាត់​ខ​ខ្លួន​កាលពី​យប់ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​២៧១ ជិត​ផ្សារ​ដើម​ពោធិ៍ ភូមិ​ឫស្សី​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​ចំណែក​ស្ដ្រី​រងគ្រោះ​មានឈ្មោះ ញ៉ា​ញ ស្រីមុំ អាយុ​ប្រហែល ៤០ ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា ។​

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ជា​ប្ដី​បាន​ដើរ​មកពី​ផឹកស្រា​ជាមួយ​មិ​ត្ដ​ភក្តិ​រួច​បានមក​ហៅ​ប្រពន្ធ​ទៅផ្ទះ ស្រាប់ តែ​ប្រពន្ធ​បាន​និយាយថា កុំ​ចេះដឹង​រឿង​អញ​។ ពេលនោះ​ក៏មាន​ទំនាស់​ពាក្យសម្ដី​គ្នា​យ៉ាងខ្លាំង ប្តី​ឈានដល់​ទាញ​កាំបិត​បុ័ងតោ​មក​អារ​.​ក​ប្រពន្ធ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ។ ភ្លាមៗ​នោះ​បុរស​ជា​ប្ដី​បាន​នាំ​ប្រពន្ធ​ជា​ស្ដ្រី​រងគ្រោះ​មក​មន្ទីរពេទ្យ​។​

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​រួច​ឃាត់ខ្លួន​បុរស​ជា​ប្ដី​មក​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​៣ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ខណ្ធ​មានជ័យ​ចាត់ការ​បន្ដ​តាមច្បាប់ ។​នៅ​ចំពោះមុខ​សមត្ថកិច្ច​បុរស​ជា​ប្ដី​បាន​សារភាពថា ខ្លួន​ពិតជា​យក​កាំបិត​បុ័ងតោ​អារ​.​ក​ប្រពន្ធ​ខ្លួន​ពិតប្រាកដ​មែន​ដោយសារ​ខឹង​ប្រពន្ធ​ស្ដីបន្ទោស​ខ្លាំងពេក​៕S/​ដោយៈ​ស​រិ​ទ្

​ឃុំខ្លួន​បុរស​ម្នាក់​ដែល​យក​កាំបិត​អារ​.​ក​ប្រពន្ធ​ដោយសារ​ខឹង​ស្តីបន្ទោស​ខ្លាំងពេក​