​ឃុំខ្លួន​បុរស​ម្នាក់​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​

475

(​ភ្នំពេញ​)៖ បុរស​ម្នាក់​បើករថយន្ត​ដឹកទំនិញ​បុក​រះ​ម៉ូតូ​៣ គ្រឿង លើ​ស្ពាន​មុនី​វង្ស​ចាស់ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ នៅនឹងកន្លែង​ភ្លាមៗ និង​រងរបួស​២​នាក់​បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០១៨​។​

​ជនបង្ក​ឈ្មោះ​ឡាយ​សុផាត​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំមាន​ទីលំនៅ​ភូមិ​រំលោង​សង្កាត់​សុព៍ណ​ទេព​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លូន​កាលពី​វេលា​ម៉ោង ២៖៤៥​រសៀល​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧​លើ​ស្ពាន​មុនី​វង្ស​ចាស់ នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដំបូង​រថយន្ត​ដឹកទំនិញ មួយគ្រឿង​មាន​ស្លាក​លេខ ព្រះសីហនុ 3A 3336 បាន​បើក​ទៅបុក​ម៉ូតូ ១​គ្រឿង ជិះ​គ្នា​២​នាក់ (​ប្តី​ប្រពន្ធ​) ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​អ្នក​បុរស​ជា​ប្តី ស្លាប់បាត់​បងជីវិត នៅនឹងកន្លែង និង​ប្រពន្ធ​រងរបួស​ធ្ងន់ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់ ។​

ប្រភព​បន្តថា បន្ទាប់ពី​បុក​ម៉ូតូ​១​គ្រឿង ហើយ រថយន្ត​នេះ​នៅ​បន្ត​ទៅមុខ ទៅបុក​ម៉ូតូ​២​គ្រឿង ទៀត តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ទាំងពីរ លោត​ចេញពី​ម៉ូតូ​ទាន់ មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​អាយុជីវិត​។ ប៉ុន្តែ​ម៉ូតូ​ទាំង​៣​គ្រឿង រង​ការខូចខាត​ធ្ងន់ធ្ងរ ៕S/​ដោយៈ​ស​រិ​ទ្ធ​