​ឃុំខ្លួន​បុរស​ម្នាក់​ដែល​លួច​សម្ភារៈ​និង​រថយន្ត​ថៅកែ​ជនជាតិ​ចិន​

971
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ នា​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨​នេះ តុលាការ​បានសម្រេច​ឃុំ​ខ្លូន​បុរស​ម្នាក់​ក្រោម​ការចោទប្រកាន់​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយ​គាស់​ទម្លុះទម្លាយ យក​សម្ភារៈ និង​រថយន្ត របស់​ថៅកែ​ជនជាតិ​។

​តាម​បណ្តឹង​របស់​ជនរងគ្រោះ ឈ្មោះ លាំង ជៀន​កៃ ជា​ជន​ជាតិចិន ដោយមាន​អ្នកបកប្រែ​មកជា​មួយ បាន​រៀបរាប់ថា ដំបូង​ឡើយ​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ ឈ្មោះ សុខ ជាវ​ឌ្ឍ​នា (​ជនសង្ស័យ​) បានមក​ដាក់ពាក្យ​សុំចូល​បម្រើ​ការងារ​ជា​អ្នកបើកបរ​និង​បកប្រែ​ភាសា​ចិន​ឲ្យ​ក្រុមហ៊ុន​របស់ខ្លួន​។​តែ​ដោយ​ក្រុមហ៊ុន​មិនទាន់​បានរៀបចំ​ត្រឹមត្រូវ ខ្លួន​ក៏​ទទួលយក​ជនសង្ស័យ​ឲ្យ​មក​ធ្វើជា​អ្នកបើក​បរសិន ដោយ​ឲ្យ​ជូន​ខ្លួន​ទៅមក​ផ្ទាល់​និង​ចេញចូល​ផ្ទះ​ដោយ​សេរី​។

ក្រោយ​ធ្វើការ​បាន​០៤​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៨ ជនសង្ស័យ បាន​ឆ្លៀតពេល​ជូន​ខ្លួន​ទៅ​ជួប​ភ្ញៀវ ក៏​ត្រឡប់ទៅផ្ទះ​ដែល​ខ្លួន​ស្នាក់នៅ​វិញ ធ្វើ​សកម្មភាព​កាត់​សោរ​ផ្ទះ លួច​យក​កុំព្យូទ័រ​ឡេ​ប​ថប ០១​គ្រឿង​, អាយ​ផេ​ត ០១​គ្រឿង​, កាមេរ៉ា ០១​គ្រឿង​, ប៊ិច​ថ្លៃ ០១​ដើម​, ប្រាក់​ដុល្លារ ១​ពាន់​ដុល្លារ​អាមេរិក​, ប្រាក់​ចិន ៣.០០០​យន់ និង​បើក​យក​រថយន្ត​មួយគ្រឿង​ម៉ាក Toyota Siena គេចខ្លួនបាត់​តែម្តង​។

​ក្រោយពី​បានទទួល​បណ្ដឹង កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​តាមរក​មុខសញ្ញា រហូត​កំណត់​ដឹងថា​ជនសង្ស័យ​ខាងលើ ស្ថិតនៅ​ខេត្តសៀមរាប ទើប កម្លាំង​ជំនាញ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ នៃ​កងរាជអាវុធហត្ថ ខេត្តសៀមរាប ។

ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ចំណុច​ទី​រួម​ខេត្តសៀមរាប នា​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៨ រួច​បញ្ជូនមក ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​អនុវត្តតាម​នី​តិ​វិធី ៕S/