​ឃុំខ្លួន​បុរស​៦​នាក់​ករណី​ឆបោក​និង​ជ្រើសរើស​ពលរដ្ឋ​ឱ្យចូល​ធ្វើ​ប៉េអឹម​ដោយ​ខុសច្បាប់

806
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​បុរស​ចំនួន​៦​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក​និង​ជ្រើសរើស​ពលរដ្ឋ​ឱ្យ​ចូ​បម្រើ​ជា​កងរាជអាវុធហត្ថ​ដោយ​ខុសច្បាប់​ត្រូវ​តុលាការយោធា​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៨​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។​

​បុរស​ទាំង​៦​នាក់​ដែល​ធ្វើ​សកម្មភាព​ឆបោក​និង​ជ្រើសរើស​ប្រជាពលរដ្ឋ​ឱ្យុ​ចូល​បម្រើ​ជា​កងរាជអាវុធហត្ថ​ដោយ​ខុសច្បាប់​នោះ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​៨៩B ផ្លូវ​២០៤ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។​

បុគ្គល​ទាំង​៦​នាក់​នោះ​ទី​១៖​ឈ្មោះ ចក់ ស៊ា​ង​លី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ខេត្តបាត់ដំបង​។ ទី​២៖​ឈ្មោះ អ៊ូ ផល្លី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ស្នាក់​នៅផ្ទះ​៨៩​បេ ផ្លូវ​២០៤​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។​

ទី​៣៖​ឈ្មោះ ច្រឹង វីរៈ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​, ទី​៤៖​ឈ្មោះ គុំ សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ទី​៥៖​ឈ្មោះ ជន សំ​រ៉ុង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់នៅ​ភូមិ កណ្តឹង​ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ និង​ទី​៦៖​ឈ្មោះ ឡៅ ប៉ោ​ឃាង ភេទ​ប្រុស អាយុ​៤៧​។​

​ក្រោយ​ឃាត់ខ្លួន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ដកហូត​បាន ឯកសារ​បញ្ជី​ឈ្មោះ​, គ្រឿង​បំពាក់ សម្ភារៈ​អាវុធហត្ថ​មួយចំនួន​ម៉ូតូ​៣​គ្រឿង​និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការយោធា​នៅ​ថ្ងៃទី​២២​ខែមិថុនា​ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕S/​

​ឃុំខ្លួន​បុរស​៦​នាក់​ករណី​ឆបោក​និង​ជ្រើសរើស​ពលរដ្ឋ​ឱ្យចូល​ធ្វើ​ប៉េអឹម​ដោយ​ខុសច្បាប់
#