​ឃុំខ្លួន​មេខ្លោង​ចោរប្លន់​ម្នា​ក់នៅ​ខេត្តស្ទឹងត្រែង​

865
ចែករម្លែក
  • 30
    Shares

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​បុរស​ដែលជា​មុខសញ្ញា​ចោរប្លន់​និង​លួច​ច្រើន​ករណី​ឆ្លងខេត្ត​ត្រូវបាន​សាលាដំបូង​ខេត្តស្ទឹងត្រែង​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៨​។​ការសម្រេច​ឃុំខ្លួន​បែបនេះ​ដោយសារ​ជនសង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​ច្រើន​ករណី​ដែល​ប៉ូលិស​តាម​ចាប់ខ្លួន​ជា​យូរ​មកហើយ​។​

លោក​ហោរ​វុទ្ធី​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ខាងលើ​ឈ្មោះ សល់ កាន់​យ៉ា​ហៅ​ពុំ​ស៊ី​ចាន់​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​ទ្រា ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយជ្រុំ​ខេត្តស្វាយរៀង​។​
​ជនសង្ស័យ​រូបនេះ​ប៉ូលិស​មាន​ដីកា​តាម​ចាប់ខ្លួន​ជា​យូរ​មកហើយ បន្ទាប់ពី​ក្រុម​របស់គេ​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​និង​គាល់​ផ្ទះ​នៅក្នុង​ខេត្តស្ទឹងត្រែង​,​ខេត្តរតនគិរី​,​ខេត្តក្រចេះ​,​និង​កំពង់ចាម​ជាដើម​។​

បន្ទាប់ពី​បានបង្ហាញ​ខ្លួន នៅក្នុង​ក្រុង​ស្ទឹងត្រែង ប៉ូលិស​ក៏​ចាប់បាន​នៅ​កន្លែង​វេ​លុយ​ទ្រូ​ម៉ា​នីមួយ​កន្លែង​ក្នុង​ក្រុង​ស្ទឹងត្រែង​កាលពី​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០១៨​។​ប៉ូលិស​បាន​បញ្ជូន​សំណុំរឿង​ហើយ​តុលាការខេត្ត​ស្ទឹងត្រែង​ក៏បាន​ចោទប្រកាន់​ជននេះ​បង្គាប់​ឱ្យ​សមត្ថកិច្ច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​ការស៊ើបអង្កេត​បន្តទៀត​៕S/​

​ឃុំខ្លួន​មេខ្លោង​ចោរប្លន់​ម្នា​ក់នៅ​ខេត្តស្ទឹងត្រែង​
#