​ឃុំខ្លួន​ស្ដ្រី​វៀតណាម​២​នាក់​ដែល​បើក​កន្លែង​ម៉ាស្សា​បង្កប់​សេវា​បំរើ​ផ្លូវភេទ

852
ចែករម្លែក

(​ភ្នំពេញ​)​កាលពី​រសៀល​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៧​ស្ដ្រី​ជនជាតិ​វៀតណាម​ចំនួន​២​នាក់ បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ក្រោយពី​លោក ស៊ិន វីរៈ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ ពីបទ សញ្ចរ​កម្ម ពាក់ព័ន្ធ​ការបើក​កន្លែង​ម៉ាស្សា​បង្កប់​សេវា​បំរើ​ផ្លូវភេទ ។​

​ស្ត្រី​វៀតណាម​២​រូប​ខាងលើនេះ ឈ្មោះ ង្វៀង ធី​នឿក អាយុ​៤៦​ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ គង់ លី​ណា ហៅ​ធី​ប៊ែ​រ អាយុ​២៣​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២៖៥៥​រសៀល​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៧ ស្ថិតនៅ​ផ្ទះ​លេខ​៥A ផ្លូវ​លេខ​២៨០ សង្កាត់​បឹង​កេងកង ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​បាន​រំដោះ​នារី​បំរើ​ផ្លូវភេទ​បាន​៣​នាក់​ផងដែរ​៕S/​ដោយៈ​ស​រិ​ទ្ធ​