​ឃុំ​ចំនួន​៣​នៃ​ស្រុក​កោះ​ញែក​នឹង​ទទួលបាន​ស្ពានបេតុង​ពីស​ម្តេច​តេ​ជោ​

657
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ពលរដ្ឋ​ក្នុង​ឃុំ​អរ​បួន​លើ​,​ឃុំ​ស្រែ​សង្គម​,​ឃុំ​សុខសាន្ត​នៃ​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​នឹង​ទទួលបាន​ស្ពានបេតុង​១​ខ្សែរ​ដែលមាន​ប្រវែង​ជាង​៧០​ម៉ែត្រ​នៅពេល​ឆាប់ៗ​ខាងមុខនេះ ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

​កាលពី​ថ្ងៃទី​២៩​ឧសភា​ឆ្នាំ​២០១៩​នាយ​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​កងវិស្វកម្ម​លោក​ខ្វាន់ ស៊ា​ម អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី​បាន​អញ្ជើញ​ទៅ​ត្រួតពិនិត្យ​ដំណើរការ​នៃ​ការស្ថាបនា​ស្ពានបេតុង​មួយកន្លែង​នោះ​ដែល​ស្ថិត​នៅជាប់​ព្រំប្រទល់​គ្នា​រវាង​ឃុំ​បី​ក្នុងស្រុក​កោះ​ញែក​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ខ្វាន់​ស៊ា​ម​មេបញ្ជាការ​កងវិស្វកម្ម​បាន​បញ្ជាក់ថា​ការចុះ​ពិនិត្យមើល​ការដ្ឋាន​សាងសង់​ស្ពានបេតុង​១​កន្លែង​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ជូន​ដល់​ពលរដ្ឋ​ទូទាំង​ខេត្តមណ្ឌលគិរី​។​ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ចំនួន​បី​ឃុំ​ក្នុងស្រុក​កោះ​ញែក​ដើម្បី​ងាយស្រួល​ដល់​ការធ្វើ​ចរាចរណ៍​ទៅមក​។

​មេបញ្ជាការ​កងវិស្វកម្ម​បាន​បន្ថែមថា​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ខេត្តមណ្ឌលគិរី​ក្នុង​ការជួយ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ ហើយ​ក៏បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចូលរួម​សហការ​ធ្វើយ៉ាងណា ឱ្យ​ដំណើរការ​សាងសង់​ស្ពាន​បេតុង ឱ្យ​ទទួលបាន​ជោគជ័យ​។​

​នា​ថ្ងៃ​ដដែល​នៃ​ដំណើរ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​សមិទ្ធិផល​ថ្មី​របស់​ខេត្តមណ្ឌលគិរី​ផង​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍​ខ្វាន់​ស៊ា​ម​មេបញ្ជាការ​កងវិស្វកម្ម​និង​ថ្នាក់ដឹកនាំ​ខេត្ត​ក៏បាន​បន្ត​ចុះ​ពិនិត្យមើល​ស្ថានភាព​ផ្លូវ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ​ស្រុក​ពេ​ជ្រា​ដា​បន្ថែមទៀត​។

​ថ្នាក់ដឹកនាំ​កងវិស្វកម្ម​នេះ​ក្រសួង​កា​ពារ​ជាតិ​ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​អាជ្ញាធរខេត្ត​មណ្ឌលគិរី​និង​សមត្ថកិច្ច​ទាំងអស់​ដែល​បាន​ចូលរួម​សហការ​ជាមួយ​កងវិស្វកម្ម​ក្នុងការ​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​ដំណើរការ​ឈូសឆាយ​ផ្លូវ​តាម​ខ្សែបន្ទាត់​ព្រំដែន​។​លោក​បន្ថែមថា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បានធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​និង​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជាពិសេស​លើ​បញ្ហា​ខ្សែក្រវ៉ាត់​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ណែនាំ​ដល់​កងវិស្វកម្ម​ត្រូវខិតខំ​ធ្វើយ៉ាងណា​ត្រូវ​សាងសង់​ផ្លូវ​តាម​ខ្សែក្រវ៉ាត់​ព្រំដែន​ក្នុង​ខេត្តមណ្ឌលគិរី​ឱ្យបាន​សព្វគ្រប់​តាម​គម្រោង​ផែនការ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​កងកម្លាំង​ដែល​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​ចៀសវាង​ការរំលោភបំពាន​ពី​ប្រទេសជិតខាង​។

​បន្ថែម​លើស​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍​ខ្វាន់​ស៊ា​ម​មេបញ្ជាការ​កងវិស្វកម្ម​បាន​ណែនាំ​ដល់​កម្លាំង​កង​វិស័ក​ម្ម​ទាំងអស់ ត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ តាមរយៈ​ការហូប​ស្អាត ផឹក​ស្អាត និង​គេង​ក្នុង​មុង​ជានិច្ច ព្រោះ​រដូវ​នេះ ជា​រដូវវស្សា អាចមាន​ជំងឺគ្រុនចាញ់​ផងដែរ​៕S/​