​ឃើញ​ខ្សែភ្លើង​ធ្លាក់​រញ៉េរញ៉ៃ​លើ​របង​វត្ត​យកដៃ​ទៅ​ទាញ​ឆក់​ស្លាប់​ខ្លួនឯង​

519
ចែករម្លែក
  • 31
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបង ៖​កាលពី រសៀល​ថ្ងៃ ទី ៦ ខែ​មេ សា ឆ្នាំ​២០១៩​នៅ ខាង មុខ វត្ត ធម្ម ចា រ្យ រាម​ហៅ វត្ត តា គ្រក់​ស្ថិត​ក្នុងភូមិ​តា​គ្រក់​ឃុំ​ត្រែង​ស្រុក​រតនមណ្ឌល​។​មានការ​ភ្ញាក់ផ្អើល​ដោយ​ដូនជី​ម្នាក់​
​កំពុង​បោសសំអាត​សំរាម​បានឃើញ​ខ្សែភ្លើង​ធ្លាក់​រញ៉រ​ញ៉ៃ​លើ​របង​វត្ត​ក៏​យកដៃ​ទាញ​ហើយ​ឆក់​ស្លាប់​ខ្លួនឯង​។​ទោះបីជា​ប្រជាពលរដ្ឋ ប្រើ គ្រប់ វិធី ដើម្បី ជួយ សង្គ្រោះ​ជីវិត ក៏​មិន​អាចជួយ​បានដែរ​។​

លោក​គឹម​ពៅ​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​រតនមណ្ឌល​ប​សន​ឱ្យដឹងថា​ដូនជី​ដែល​ឆក់​ខ្សែភ្លើង​ស្លាប់​មាម​ឈ្មោះ​ហ៊ាង​ហៅ​យាយ​ម៉ែ​អា​ឡេ​អាយុ​៧៦​ឆ្នាំ​ស្នាក់​នៅក្នុង​វត្ត​ខាងលើ​។​សាក្សី​បាន​ប្រាប់ថា​មុនពេល​កើតហេតុ​គេ​ឃើញ​លោក​យាយជី​កំពុង​បោស​សំរាម​នៅខាងមុខ​វត្ត​។​

ឃើញ​ខ្សែភ្លើង​ដាច់​ធ្លាក់​រញ៉េរញ៉ៃ​លើ​របង​វត្ត​គាត់​ក៍​ចាប់ទាញ​ប៉ះចំ​មុខ​តំណក​ក៏​ឆក់​ដួល​ប្រកាច់​នៅក្បែរនោះ​តែម្តង​។​អ្នកស្រុក​បាន​ជួយសង្គ្រោះ​ដោ​កាយ​ដីខ្សាច់​កប់​តែ​មិន​អាចជួយ​បានទេ​ដោយ​គ្មាន​អ្នកណា​ជួយ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ឡើយ​៕S/


​ ​

រូប​ថ​តៈ​អ្នកស្រុក​កាយ​ដីខ្សាច់​កប់​ដើម្បី​ជួយសង្គ្រោះ​យាយជី​