​ឃ្លាំង​គំនិត​ជា​កម្លាំង​សំខាន់​សម្រាប់​ការកសាង​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”

90
ចែករម្លែក

ក្នុង​ពិធី​បើក​វេទិកា​ឃ្លាំង​គំនិត​ចិន​-​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍​លើក​ទី ៧ លោក ហ៊ឺ ជូ​ឃុន ប្រធាន​បណ្ឌិត្យសភា​ខេត្ត​យូ​ន​ណាន បាន​ថ្លែង​សុន្ទរកថា​សំខាន់ ដែលមាន​ចំណងជើង​ថា ឃ្លាំង​គំនិត​ជា​កម្លាំង​សំខាន់​សម្រាប់​ការកសាង​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ។ អាស្រ័យ​លើ​សមិទ្ធផល​សំខាន់​នៃ​វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​លើក​ទី ២ លោក​បានលើកឡើង​នូវ​សំណើ​ចំនួន ៤ ដែល​បាន​ទាក់ទាញ​ក្រសែភ្នែក និង​ទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកជំនាញការ​នៃ​បណ្តា​ប្រទេស​នានា ។​

១-​រួមគ្នា​បកស្រាយ​ឱ្យបាន​ច្បាស់​ថា ការកសាង​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​ជា​វេទិកា​អនុវត្ត​ជាក់ស្តែង​ដ៏​សំខាន់​សម្រាប់​ការកសាង​សហគមន៍​រួម​វាសនា​មនុស្សជាតិ ដើម្បី​ផ្តល់​ការណែនាំ​ដល់​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ប្រទេស​ចិន​ជាមួយ​ប្រទេស​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍ ។ លោក​បាន​លើកឡើងថា យើងទាំងអស់គ្នា​ត្រូវមាន​ចក្ខុវិស័យ​វែង​ឆ្លា​យ ហើយ​វាយតម្លៃ​ចំពោះ​គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​តាម​ចក្ខុវិស័យ​នៃ​ការរួម​សុខទុក្ខ​ជាមួយគ្នា ។ បញ្ហា​មូលដ្ឋាន​នៃ​ការសិក្សា​ស្រាវជ្រាវ​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​របស់​ឃ្លាំង​គំនិត​ប្រទេស​ផ្សេងៗ​គឺ “​តើ​ត្រូវ​វាយតម្លៃ​ចំពោះ​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​តាម​របៀង​ណា​?” នេះ​ក៏​ជា​មូលដ្ឋានគ្រឹះ​នៃ​ការទទួលស្គាល់ និង​ការសិក្សា​ស្រាវជ្រាវ​អំពី​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ។ ការអនុវត្ត​ជាក់ស្តែង​បា​នស​បញ្ជាក់ថា គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​អាច​ផ្តល់​ផលប្រយោជន៍​ដល់​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក និង​អាច​ជំរុញ​ការអភិវឌ្ឍន៍​រួម​នៃ​បណ្តា​ប្រទេស​នានា ។ គំនិត​ផ្តួចផ្តើម​នេះ​មិនមែនជា​ល្បិច​ចាស់​ដើម្បី​ទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួតប្រជែង​ក្នុង​តំបន់​នោះទេ ។ វា​ជា​ផ្លូវ​អភិវឌ្ឍន៍​ថ្មី​ដើម្បី​សម្រេច​នូវ​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ដោយ​ឈ្នះ​-​ឈ្នះ ។​

២-​រួមគ្នា​សិក្សា​ស្រាវជ្រាវ​ឱ្យបាន​ស៊ីជម្រៅ​អំពី​បញ្ហាសំខាន់ សម្រាប់​ជំរុញ​ឱ្យ​គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​ត្រូវបាន​អនុវត្ត​ដោយ​ជោគជ័យ​នៅ​ប្រទេស​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ដើម្បី​ផ្តល់​គំនិត និង​គម្រោង​សម្រាប់​ការធ្វើ​កិច្ចសហ ប្រតិបត្តិ ការ​ជាក់ស្តែង​រវាង​ប្រទេស​ចិន​ជាមួយ​ប្រទេស​អាស៊ី​ខាងត្បូង និង​អាស៊ី អាគ្នេយ៍ ។ លោក​បាន​បញ្ជាក់ថា យើងទាំងអស់គ្នា​ត្រូវ​សិក្សា​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​អំពី​បញ្ហាសំខាន់​ផ្សេងៗ ដែលមាន​ពាក់ព័ន្ធ​នឹង​ការកសាង​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ។ ឧទាហរណ៍ “​តើ​យើង​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​ចិន និង​ប្រទេស​អាស៊ី​ខាងត្បូង អាស៊ីអាគ្នេយ៍​សម្រេច​នូវ​ការអភិវឌ្ឍន៍​ដោយមាន​គុណភាព​ខ្ពស់​ក្នុង​ដំណើរ​នៃ​ការកសាង​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​?” “​តើ​យើង​ត្រូវបង្កើត​ទំនាក់ទំនង​ភាពជា​ដៃគូ​ត​ភ្ជាប់​គ្នា​រវាង​ប្រទេស​ចិន និង​ប្រទេស​អាស៊ី​ខាង​ត្បូ អាស៊ីអាគ្នេយ៍​តាមរបៀប​ណា​?” ជាដើម ដើម្បី​ផ្តល់​សំណើ និង​គម្រោង​ដ៏​មានតម្លៃ​ដល់​ការធ្វើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ចិន និង​ប្រទេស​អាស៊ី​ខាងត្បូង អាស៊ីអាគ្នេយ៍ ។​

ទី​៣-​រួមគ្នា​សិក្សា​ស្រាវជ្រាវ​យ៉ាង​ស៊ីជម្រៅ​អំពី​ការបង្កើត​យន្តការ​សហ​ប្រតិបត្តិការ និង​ជំរុញ​ការអភិវឌ្ឍន៍​នៃ​វេទិកា ដើម្បី​កំណត់​ស្តង់ដារ​សម្រាប់​ការកសាង​សហគមន៍​រួម​វាសនា​ចិន​-​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍ ។ ឧទាហរណ៍ ឈរលើ​មូលដ្ឋាន​នៃ​វិស័យ​សហប្រតិបត្តិ​ការសំខាន់ៗ​រវាង​ប្រទេស​ចិន​និង​ប្រទេស​អាស៊ី​ខាងត្បូង អាស៊ីអាគ្នេយ៍ ជំរុញ​ការទទួល​ស្គាល់គ្នា​អំពី​ស្តង់ដារ​នៃ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​លើ​វិស័យ​ផ្សេងៗ ។ ក្រៅពីនេះ ភាគី​នានា​ត្រូវ​ចាត់ទុក​តំបន់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឆ្លងដែន និង​គម្រោង​សហប្រតិបត្តិការ​អន្តរជាតិ​ជា​ចំណុច​ស្នូល ជំរុញ​ការទទួល​ស្គាល់គ្នា​អំពី​ស្តង់ដារ​ដែលមាន​ស្រេច និង​ការកំណត់​ស្តង់ដារ​ថ្មី ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​ចិន និង​ប្រទេស​អាស៊ី​ខាងត្បូង អាស៊ីអាគ្នេយ៍​រួមគ្នា​បង្កើត​ប្រព័ន្ធ​ស្តង់ដារ​រួម​សម្រាប់​ការកសាង​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ។​

ទី​៤-​រួមគ្នា​ពិគ្រោះ​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​អំពី​មធ្យោបាយ​សម្រាប់​ជំរុញ​ការតភ្ជាប់​ក្រអៅបេះដូង​ប្រជាជន ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​ផ្នែក​ប្រជាមតិ​សម្រាប់​ការកសាង​សហគមន៍​រួម​វាសនា​ចិន​-​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍ ។ យើង​ត្រូវ​ពិគ្រោះ​ពិភាក្សាគ្នា​យ៉ាង​ស៊ីជម្រៅ​អំពី​វិធី​ជំរុញ​ការតភ្ជាប់​ក្រអៅបេះដូង​ប្រជាជន ខិតខំ​កសាង​ស្ពាន​សំខាន់​សម្រាប់​ការផ្លាស់ប្តូរ​រវាង​អរិយធម៌​ផ្សេងៗ បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ឃ្លាំង​គំនិត ប្រព័ន្ធ​ផ្សព្វផ្សាយ អប់រំ វប្បធម៌ បច្ចេកវិទ្យា កីឡា ទេសចរណ៍ និង​សុខាភិបាល​ជាដើម ខិតខំ​បំបាត់​ការខ្វែងគ្នា​ដែល​បណ្តាលមកពី​ការច្រឡំ​គ្នា ដើម្បី​សរសេរ​ឱ្យបាន​កាន់តែ​ល្អប្រសើរ​នូវ​“​រឿង​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​តាមផ្លូវ​សូត្រ​” ៕ ដោយ លី ហុង​ហ្វឺ​ង​