​ឃ្លាំង​មួយ​នៅ​ស្រុក​កោះ​ញែក​កំពុង​នាំ​ឈើ​ចូល​និង​អារ​ជ្រៀក​រួច​លួច​នាំចេញ​

769
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ព័ត៌មាន​បឋម​ដែល​ទទួលបាន​នៅ​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៨​នេះ បានឱ្យដឹងថា​សកម្មភាព​នៃ​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក​កំពុង​បន្តធ្វើ​ជាប្រចាំ​អស់​រយៈពេល​ជិត​១​ខែ​នេះ​។​ប្រភព​ដដែល​បាន​បន្តថា​រថយន្ត​ប្រភេទ​អ៊ី​ហ្វា​និង​គោយន្ត​កន្ត្រៃ​កំពុង​មមារ​ញឹក​ជ​ញ្ជួ​ន​ឈើ​ចូលក្នុង​ទីតាំង​អតីត​ក្រុមហ៊ុន​យូ​នី​គ្រី​ន​(​ឃ្លាំង​ជញ្ជាំង​ខៀវ​)​នៅពេល​ល្ងាច​និង​យប់​។​

​សកម្មភាព​ក្នុង​ឃ្លាំង​ជញ្ជាំង​ខៀវ​នេះ ត្រូវគេ​បង្ហើប​ថា ក្រោម​ការផ្តួចផ្តើម​ពី​ឧកញ៉ា​តុ​ប វី​យ៉ា​ដា ដោយ​ពួកគេ​អារ​ជ្រៀក​ប្រភេទ​ឈើ​សុ​ក្រំ ផ្ចឹ​ង ជាដើម​នោះ​ទៅជា​គ្រឿងផ្ទះ​និង​នាវ រួច​ដឹក​តាម​យី​ឌុប ឆ្ពោះទៅ​ខេត្តក្រចេះ​និង​ត្បូងឃ្មុំ​។​ប្រភពពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​បានបញ្ជាក់​ថា​ការ​ជ​ញ្ជួ​ន​ឈើ​ទៅ​លាក់ទុក​នៅ​ឃ្លាំង​ជញ្ជាំង​ខៀវ​ស្រុក​កោះ​ញែក​នោះ​ពុំមាន​ច្បាប់ទម្លាប់​អ្វី​ទាំងអស់​។​

​ទាក់ទិន​ការនាំ​ឈើ​ចូល​និង​អារ​ជ្រៀក​រួច​លួច​នាំចេញ​នៅ​ឃ្លាំង​មួយ​ក្នុងស្រុក​កោះ​ញែក​នេះ​ភ្នាក់ងារ​សារព័ត៌មាន​រស្មី​កម្ពុជា​មិនអាច​សុំ​ការបញ្ជាក់​ពី​លោក​ឧកញ៉ា​តុ​ប​វី​យ៉ា​ដា​បាន​នៅឡើយ​ទេ​។​សារព័ត៌មាន​យើង​រង់ចាំ​ទទួល​ការបំភ្លឺ​ពី​មជ្ឈដ្ឋាន​ណាមួយ​ពាក់ព័ន្ធ​ការ​លាក់ទុក​ឈើ​នេះ​និង​ផ្សាយ​ជូន​នាពេល​ក្រោយ​៕S/

​ឃ្លាំង​មួយ​នៅ​ស្រុក​កោះ​ញែក​កំពុង​នាំ​ឈើ​ចូល​និង​អារ​ជ្រៀក​រួច​លួច​នាំចេញ​។(រូបឯកសារ)