​ងងឹតមុខ​ដួល​សំណាងល្អ​កម្មករ​ក្បែរ​ខាង​ស្ទុះ​ចាប់​ត្រកង​ជាប់

245
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ស្ត្រី​មេម៉ាយ​ជាក​ម្មការ​នី​រោងចក្រ​ម្នាក់​ខណៈដែល​កំពុងធ្វើកា​រងារ​ស្រាប់តែ​កើតមាន​អា​ការៈវិល​ងងឹតមុខ​ដួល​ត្រូវបាន​កម្មករ​ក្បែរ​នោះ​ស្ទុះ​ចាប់​ត្រកង​ជាប់​ដឹកបញ្ជូន​ទៅផ្ទះ​ពេទ្យ​។​

កើតហេតុ​ស្ថិតនៅ​ភូមិ​ត្រពាំង​ធ្នង់​សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ​សែន​ជ័យ​សាច់ញាតិ​ទូរស័ព្ទ​ហៅរក​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​ដឹកបញ្ជូន​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០១៩​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ ឡាយ សឿន អាយុ​៤៩​ឆ្នាំ ជា​ស្ត្រី​ម៉េ​ម៉​យ មានកូន​៥​នាក់ ប្រុស​៣​នាក់ ស្រី​២​នាក់ រស់នៅ​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ។​ក្រុមគ្រួសារ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ស្ត្រី​ម៉េ​ម៉ា​យ​កូន​៥​នាក់​មាន​ជំងឺលើសឈាម​មកដល់ពេលនេះ មនុស្ស​ជា​ជំហរ​ក្នុង​គ្រួសារ បាន​ធ្លាក់ខ្លួន​ចូល​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ កាល់ម៉ែត ៕S/​