​ងោក​មួយភាំង​រថយន្ត​ហោះចូល​ស្នាមភ្លោះ​បង្ក​ឱ្យ​មនុស្ស​ប្រាំ​នាក់​រងរបួស​

534
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​អ្នកបើកបរ​ងោក​មួយភាំង​រថយន្ត​ឡិច​ស៊ិ​ស​RX៣០០​មួយគ្រឿង​បាន​ហោះចូល​ទៅក្នុង​ស្នាមភ្លោះ​បណ្តាលឱ្យ​មនុស្ស​៥​នាក់​រងរបួស​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅ​ចំណុច​បែកក្អម​ស្ថិត​ក្នុងភូមិ​វត្ត​ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន​ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ទី​២៥​ខែតុលា ។​

សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ខ្លួនឯង​ដោយ​តៃកុង​ងោក​មួយភាំង​។​ម្ចាស់​និង​ជា​អ្នកបើកបរ​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​2T5896​ឈ្មោះ​មុត​មឿ​ន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំមាន​ទីល​នៅ​ភូមិ​គោ​ចាន់​ឃុំ​អំពិល​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​រងរបួស​ស្រាល​។​

​ចំណែក​អ្នករួមដំណើរ​៤​នាក់​ទៀត​ដែល​សុទ្ធតែជា​មនុស្ស​ស្រី​ក៏​រងរបួស​ស្រាល​ដូចគ្នា​។​រថយន្ត​ខាងលើ​បើកបរ​ពី​ទិសខាងកើត​ទៅ​លិច​។​សមត្ថកិច្ច​បញ្ជាក់ថា​ដោយ​គ្រោះថ្នាក់​នេះ​បង្កដោយ​ខ្លួនឯង​អនុញាតឱ្យ​ម្ចាស់​រក​រថយន្ត​មក​ស្ទូច​ដោយ​ខ្លួនឯង​៕S/​

ងោក​មួយភាំង​រថយន្ត​ហោះចូល​ស្នាមភ្លោះ​បង្ក​ឱ្យ​មនុស្ស​ប្រាំ​នាក់​រងរបួស​