​ចង់បាន​សត្វព្រៃ​សូម​អញ្ជើញ​មក​ទិញ​នៅ​ផ្សារ​ខេត្តស្ទឹងត្រែង​ ​ ​

523

(​ស្ទឹងត្រែង​)៖​សត្វព្រៃ​ជាច្រើន​ប្រភេទ​ត្រូវបាន​គេ​ដាក់លក់​នៅតាម​ផ្សារ​ខេត្តស្ទឹងត្រែង​ជា​រៀងរាល់ថ្ងៃ​ដោយ​មិន​រំខាន ដល់​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ក្នុង​មូលដ្ឋាន​ឡើយ​។ យើង​ដឹង​ហើយ​ថា​ការជួញដូរ​សត្វព្រៃ​គឺជា​ទង្វើ​ខុសច្បាប់​។​ក៏ប៉ុន្តែ មន្ត្រី​យុត្តិធម៌ ពុំបាន​ចុះ​អនុវត្តន៍​ទៅតាម​តួនាទី​របស់ខ្លួន​ឡើយ​ហើយ​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថាប័ន​រហូត​មានការ​រិះគន់​ពី​មហាជន​ដល់​ថ្នាក់ដឹកនាំ​ខេត្តស្ទឹងត្រែង​ទៀតផង​។​

​ទោះបីជា​មានការ​ចុះបង្ក្រាប​ម្តងម្កាល​ពី​ក្រុម​អន្តរាគមន៍​ចល័ត​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​រួមមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​យ៉ាងណាក៏ដោយ​ក៏​ការជួញដូរ​និង​ដាក់លក់​សត្វព្រៃ​នៅតាម​ទីផ្សារ​សាធារណៈ​មិន​ខ្លាច​ញ​ញឺ​ត​សមត្ថកិច្ច​សូម្បីតែ​បន្តិច​។​ជួន​ពេលខ្លះ​ក្រោយពី​បង្ក្រាប​ភ្លាម​គេ​ឃើញ​នៅតែមាន​លក់​សត្វព្រៃ​ខុសច្បាប់​ដដែល​។​ចំណែក​សមត្ថកិច្ច​ពាក់​ព័ន្ធ​ក្នុង​ក្រុង​ស្ទឹងត្រែង ហាក់បីដូចជា​ចាញ់​បារមី​អ្នកលក់​សត្វព្រៃ​ទើប​មិន​ហ៊ាន​ចុះទៅ​បង្ក្រាប​ឡើយ​។​

​ដូច្នេះហើយ​ទើប​មានមតិ​តែង​និយាយ​តៗ​គ្នា​ថាបើ​ចង់​ទទួលទាន​សាច់សត្វ​ព្រៃ​មិន​ថា​អ្នក​ក្នុង​មូលដ្ឋាន​ឬ​អ្នក​នៅ​ខេត្ត​ឆ្ងាយ​នោះទេ​អាច​ផ្តាំផ្ញើ​ទិញ​បាន​ប្រភេទ​សត្វព្រៃ​តាម​កុម្ម៉ង​ដែល​ចេញពី​ផ្សារ​ស្ទឹងត្រែង​៕S/​ដោយៈ​សុខុម

​ចង់បាន​សត្វព្រៃ​សូម​អញ្ជើញ​មក​ទិញ​នៅ​ផ្សារ​ខេត្តស្ទឹងត្រែង​