​ចង់​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី ?

1371
ចែករម្លែក

ដោយៈ​សុខ ឥសាន តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​

​នៅលើ​ពិភពលោក ការគ្រប់គ្រង​រដ្ឋ​មាន​ពីរ​ប្រព័ន្ធ​ផ្សេងគ្នា គឺ
១- ការគ្រប់គ្រង​តាម​ប្រព័ន្ធ សាធារណ​រដ្ឋនិយម គឺ មាន​ប្រធានាធិបតី គ្មាន​ព្រះមហាក្សត្រ​សោយរាជ្យ​ទេ ។ ប្រធានាធិបតី​កាន់អំណាច ដោយមាន​អាណត្តិ កំណត់ គឺ ១​អាណត្តិ មាន​រយៈពេល ៤ ឆ្នាំ  ហើយ​ប្រធានាធិបតី​អាច​អនុញាតិ​ឲ្យ​ឈរឈ្មោះ​ប្រកួត ប្រជែង​បាន​ម្តងទៀត​គម្រប់​ជា​២​អាណត្តិ​មិនមាន​សិទ្ធិ​ឈរឈ្មោះ លើសពី ២  អាណត្តិ​ទេ ។ ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ត្រូវ​អនុវត្តតាម​ប្រព័ន្ធ ឯកត្តនាម ។​

២-  ការគ្រប់គ្រង​តាម​ប្រព័ន្ធ រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ឬ​អាច​ហៅថា​ប្រព័ន្ធ​សភានិយម ក៏បាន ។​ការបោះឆ្នោត​យក តាម​ប្រព័ន្ធ​សមាមាត្រ គឺ គណបក្ស​ដើរ​ជា​តួឯក​ក្នុងការ​បោះឆ្នោត​។ មានន័យថា​បោះឆ្នោត​ជ្រើស​រើសយក​គណបក្ស  ។ គណបក្សនយោបាយ​ជា​អ្នកកំណត់​បេក្ខភាព​នាយករដ្ឋមន្ត្រី ។ នាយករដ្ឋមន្ត្រី មិនមាន​កំណត់​អាណត្តិ​ទេ ។ ផ្អែក​តាម​ស្មារតី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ​១៩៩១​ដែល​បាន​បញ្ចូល​ខ្លឹមសារ​សំខាន់ៗ​មួយចំនួន ទៅក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣  ព្រះរាជាណាចក្រ​កម្ពុ​ជាយ​ក​តាម​លំនាំ​ការគ្រប់គ្រង​រដ្ឋ​តាម​ប្រព័ន្ធ​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ។ ប្រព័ន្ធគ្រប់គ្រង​នេះ មិនត្រូវ​បានអនុញ្ញាត​មានការ​កែប្រែ​ទេ ទោះបី ក្នុងការ​ធ្វេ​ី​វិសោធនកម្ម រដ្ឋធម្មនុញ្ញ ក៏ត្រូវ​ហាមឃាត់​ដែរ ។​

​ដូច្នេះ​ការដែល​ចង់​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី គឺជា​ការរំលោភ​រដ្ឋធម្មនុញ្ញ​ធ្ងន់ធ្ងរ​ហើយ​អាច​ចាត់ទុកជា​ការធ្វើ​រដ្ឋប្រហា​រ​រដ្ឋធម្មនុញ្ញ​។ ចង់​ដូរ​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ​មករ​បប​សាធារណ​រដ្ឋនិយម ដែល​រដ្ឋធម្មនុញ្ញ​បាន​ហាមឃាត់​ជាដាច់ខាត យោង​មាត្រា​១៥៥​ថ្មី ពីរ មាត្រ​១៥៣ ថ្មី ជំពូក​ទី ១៦ ថ្មី ពីរ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ដូច្នេះ​ជន​ណាក៏ដោយ​ដែលមាន​បំណង​និង​ចេតនា​ចង់​ផ្លាស់ប្តូរ​របប​គ្រប់គ្រង​របស់​ប្រទេស ត្រូវ​វ​មានទោស​រំលោភ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

លោក សុខ ឥសាន​(​រូប​ហ្គូ​ហ្គ​ល​)