​ចង​.​ក​ធ្វើអត្តឃាត​ខ្លួនឯង​ដោយសារ​មាន​ជំងឺ​រ៉ាំរ៉ៃ​

1454
ចែករម្លែក
  • 16
    Shares

​ដោយៈ​អង្គរតូច​/​សៀមរាបៈ​មានការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​ពលរដ្ឋ​បាន​ប្រទះឃើញ​សព​បុរស​វ័យ​ចំណាស់​ម្នាក់​ចង​.​ក ធ្វើ អត្តឃាត ខ្លួនឯង​ជាមួយនិង​ខ្សែ​លី​ឡុង ជាប់​មែក​ស្វាយ អង្គុយ​បទ​ជើង​នៅ​នឹង​ដី​។ ហេតុការណ៍​ប្រទះឃើញ​នេះ កើតឡើង​នៅក្នុង​ក្រុមទី​១៤ ភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​កាលពី​ម៉ោង ៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ ២០១៨ ។​

​លោក​អនុសេនីយ៍ឯក សូ វ៉ាន់​ដេ​ត នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​ស្វាយដង្គំ បាន​ឲ្យ​ដឹងថា សាកសព​ឈ្មោះ ប៉ុក ហម ភេទ​ប្រុស អាយុ ៥១​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិក​កើតហេតុ​។លោក​បន្តថា សព​បុរស​វ័យ​ចំណាស់​ម្នាក់នេះ គឺ​ចងក ធ្វើ អត្តឃាត ខ្លួនឯង​ជាមួយនិង​ខ្សែ​លី​ឡុង ពណ៌​ខៀវ​ចង​ជាប់​មែក​ស្វាយ ដែលមាន​កម្ពស់​ប្រហែល ៣.៥០​ម៉ែត្រ អង្គុយ​បទ​ជើង​នៅ​នឹង​ដី​។
​តាម​ការពិនិត្យ​សាក សព​ដោយ​នគរបាល​ជំនាញ ពុំមាន​ស្នាក​ស្នាម​អ្វី ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ឡើយ​។​លោក​បញ្ជាក់ថា​មូលហេតុ អាចមកពី​ខូចចិត្ត​ខ្លួនឯង​មាន​ជំងឺរបេង​រ៉ាំរ៉ៃ​។​សព​បានប្រគល់​ឲ្យ​កូនចៅ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

​ចង​.​ក​ធ្វើអត្តឃាត​ខ្លួនឯង​ដោយសារ​មាន​ជំងឺ​រ៉ាំរ៉ៃ​