​ចម្ការ​កូនដើម​ប្រេងខ្យល់​ជិត​៧​ហិកតា​ត្រូវ​ភ្លើង​ឆេះ​នៅ​ក្រុង​បាវិត​

528
ចែករម្លែក
  • 12
    Shares

វ៉ៃ​គោ​ស្វាយរៀងៈ​ចម្ការ​កូនដើម​ប្រេងខ្យល់​របស់លោក​ឧកញ៉ា​លី​ប៉ោ​យូ​ចំនួន​ជាង​៦​ហិកតា​ត្រូវបាន​អគ្គិភ័យ​ឆាប់ឆេះ​បណ្តាលឱ្យ​ខូចខាត​ទាំងស្រុង​។​ប៉ុន្តែ​ពុំបាន​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​រឺក៏​ខូចខាត​ដល់ផ្ទះ​សម្បែង​រប​ស់​ប្រជាពលរដ្ឋ​នោះទេ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ភូមិ​សាមគ្គី​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត​ពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០១៩​។​

​លោក​ហួត​សា​ម៉ៃ​ចៅសង្កាត់​ច្រកម្ទេស​ក្រុង​បាវិត​បានឱ្យ​អ្នកសារព័ត៌មាន​ដឹង​តាម​ទូរ​សព្ទ័​នៅ​រសៀល​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០១៩​នេះ​ថា​អគ្គិភ័យ​បាន​ឆេះ​ចម្ការ​កូន​ប្រេងខ្យល់​ប្រមាណ​ជិត​៧​ហិកតា​បាន​រលត់​ទាំងស្រុង​ហើយ​នៅ​ម៉ោង​១៥​រសៀល​នេះ​។​ករណី​ឆេះ​នេះ​មិនទាន់​ដឹង​ច្បាស់​ថា​បណ្តាលមកពី​អ្វី​អោយ​ពិត​ប្រា​ដក​នោះទេ​លោក​កំពុង​ឱ្យ​ប៉ូលិស​រដ្ឋបាល​ចុះ​ស្រាវជ្រាវ​។​

​តាម​ប្រជាពលរដ្ឋ​នៅ​ភូមិ​សាមគ្គី​សង្កាត់​ច្រកម្ទេស​បាន​ឲ្យ​ដឹងថា​ចម្ការ​កូន​ប្រុង​ខ្យល់​ដែល​ឆេះ​នេះ​ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា​លី​ប៉ោ​យូ​ដ៏​ល្បីឈ្មោះ​ដែលមាន​ដី​និង​ផ្ទះ​ច្រើន​នៅ​ក្រុង​បាវិត​។​អ្វីដែល​មានការ​ព្រួយបារម្ភ​នោះ​គឺ​អគ្គិភ័យ​ដ៏​ធំ​មាន​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ប៉ុណ្ណោះ​ដល់ផ្ទះ​ប្រជាពលរដ្ឋ​។​ដោយសារ​មានកូន​ប្រឡាយ​មួយ​ដែល​កាត់​មាត់​ភ្លើង​កុំ​អី​ច្បាស់​ជា​ឆេះ​រាលដាល​ដល់ផ្ទះ​ពលរដ្ឋ​មិនខានឡើយ​។​

​ទោះបីយ៉ាងណា​គេ​សង្កេតឃើញ​មាន​វត្តមាន​សមត្ថកិច្ច​៥​ទៅ​៦​នាក់​បាន​មកជួយ​ពន្លត់​ផងដែរ​ដោយបាន​យក​មែកឈើ​វាយ​ភ្លើង​កុំឱ្យ​រាលដាល​រីឯ​រថយន្ត​ពន្លត់​អគ្គិភ័យ​មិនអាច​ចូលទៅ​ដល់ទី​តាំង​ដែល​ឆេះ​នោះបានទេ​ត្រឹម​ចត​នៅលើ​ថ្នល់ជាតិ​តែប៉ុណ្ណោះ​ពីព្រោះ​ពុំមាន​ផ្លូវ​ចូលទៅ​ដល់​៕S/