​ចរន្ត​ភ្លើង​ឆក់​ជន​ជាតិចិន​ម្នាក់​ស្លាប់​ខណៈ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​

538
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ហើយ​បាន​ស្លាប់​ខណៈ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។​ករណីនេះ​បានកើត​ឡើង​នៅ​រោងចក្រ​ផលិត​ថង់​ផ្លាស់​ស្ទិ​ច​ស្ថិត​ក្នុងភូមិ​ទួល​សុ​ទីន​ឃុំ​អង្គ​ពពេល​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៨​។​
​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​មី​ស្ទើ​លើ​វ៉ែ​អាយុ​៤៥​ឆ្នាំ​ស្នាក់​នៅក្នុង​រោងចក្រ​។​គាត់​បាន​ដើរចូល​ទៅក្នុង​ឃ្លាំង​ដើម្បី​ពិនិត្យមើល​ម៉ាស៊ីន​ផលិត​ថង់​ផ្លាស់​ស្ទិ​ច​ខូច​។​ពេលដែល​កំពុងតែ​ពិនិត្យ​បុរស​ជនជាតិ​ចិន​បាន​ប៉ះចំ​ខ្សែភ្លើង​ដែលមាន​តង់ស្យង់​ខ្ពស់​ស្រាប់តែ​ឆក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​ប្រភព​ដដែល​បាន​បន្តថា​ភ្លាមៗ​នោះ​បុរស​ជនជាតិ​ចិន​រូបនោះ​ត្រូវបាន​ជនជាតិ​ចិន​ដែល​ធ្វើការ​ជាមួយគ្នា​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​លោកសង្ឃ​តែ​អកុសល​បុរស​ជនជាតិ​ចិន​បាន​ដាច់ខ្យល់​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ​។​

ករណី​មន្ត្រី​ជំនាញ​បានធ្វើ​ការពិនិត្យ​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែរ​ភ្លើង​ប្រា​ដក​មែន​ព្រមទាំង​ប្រគល់​សាកសព​ឲ្យ​ទៅ​ក្រុម​ជនជាតិ​ចិន​ដែល​ធ្វើការ​ជាមួយគ្នា​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/