​ចាក់ដី​លុប​ទឹក​ដក់​នៅ​បរិវេណ​ចំណតរថយន្ត​ប្រាសាទបន្ទាយស្រី​

296
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាបៈ​កាលពី​ព្រឹក​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៩​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ឈូសឆាយ​លុប​កន្លែង​ដក់​ទឹក​នៅ​បរិវេណ​ចំណតរថយន្ត​ប្រាសាទបន្ទាយស្រី​។​ភ្លៀង​ធ្លាក់​ជា​ញឹកញាប់​នា​រដូវវស្សា​នេះ​បាន​បង្កឱ្យមាន​ទឹក​ដក់​នៅ​កន្លែង​មួយចំនួន​ក្នុង​បរិវេណ​នៃ​ចំណតរថយន្ត​ប្រាសាទបន្ទាយស្រី​។​

ដែល​បង្ក​ភាពលំបាក​ក្នុង​ការចត​រថយន្ត​ក៏ដូចជា​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​នៅ​បរិវេណ​នោះ​។​ដូច្នេះ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​នេះ​ក្រុមការងារ​រៀបចំ​កន្លែង​បដិសណ្ឋារកិច្ច​នៅ​ប្រាសាទបន្ទាយស្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឈូសឆាយ​រៀបចំ​និង​កែលម្អ​ដោយបាន​ចាក់​ក្រួស​នៅ​កន្លែង​ដែលមាន​ទឹក​ដក់​សម្រួល​ដល់​ចរាចរណ៍​នៅ​ចំណត​ខាងលើ​។

​គួរ​បញ្ជាក់ថា​ការងារ​ថែរក្សា​បរិស្ថាន​និង​ថែទាំ​សន្ដិសុខ​សណ្ដាប់ធ្នាប់​គឹជា​ការងារ​ប្រចាំថ្ងៃ​របស់​ក្រុមការងារ​រៀបចំ​កន្លែង​បដិសណ្ឋារកិច្ច​នៅ​ប្រាសាទបន្ទាយស្រី​ដើម្បី​ធានាថា​ការគ្រប់គ្រង​ទេសចរណ៍​និង​លើក​តម្លៃ​ប្រាសាទ​នៅ​ទីនោះ​បានល្អ​ប្រសើរ​៕S/​