​ចាក់សោរ​ចេញទៅ​ក្រៅ​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​ពន្លត់​ទាន់​

926
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ម្ចាស់​ផ្ទះជួល​មិន​នៅ​ចាក់សោរ​ចេញទៅ​ខាងក្រៅ បណ្តាលឱ្យ​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​មួយ​ចម្អិន​កំពឹស​កាល​គេ​ជួយ​ពន្លត់​ទាន់​។​អគ្គិភ័យ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ស្ថិតនៅ​ភូមិ​ឬ​ស្សី ៣​សង្កាត់​ស្ទឹងមានជ័យ ទី​២ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៨ ។​

​អគ្គិភ័យ​ខាងលើ បាន​ឆាបឆេះ​នៅផ្ទះ​ល្វែង ជាន់​ទី​១ ដោយសារ​ម្ចាស់​ផ្ទះជួល ចាក់សោរ​ចេញទៅ​ខាងក្រៅ បណ្តាលឱ្យ​ឆ្លង​ចរន្តអគ្គិសនី (​ក្តៅ​ដុំ​ភ្លើង​បណ្តាលឱ្យ​ទុស្សេ​ចរន្ត​) ករណី​ឆាបឆេះ​ចំណុច​ផ្ទះល្វែង​ជាន់​ទី​១​។

​ភ្លាម​នោះដែរ​ក៏មាន​ការ​អន្តរ​គម​ន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​របស់​រាជធានី​ភ្នំពេញ ចំនួន ២​គ្រឿង បាន​បាញ់​ពន្លត់​គ្រប់គ្រង​ស្ថានការណ៍ ១០០ ភាគរយ ដោយ​ប្រើ​រយៈពេល ២០​នាទី ប្រើប្រាស់​ទឹក​ចំនួន ១​គ្រឿង ។​​ករណី​ឆាបឆេះ​ខាងលើនេះ​មិន​បណ្តាលឱ្យ​រាលដាល និង ប៉ះពាល់ ឬ​រងគ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ ៕S/​
ចាក់សោរចេញទៅក្រៅឆ្លងចរន្តអគ្គិសនី(wrapped)