​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺសា​ទឹក​គោក្របី​ជូន​ពលរដ្ឋ​នៅ​ខេត្តព្រះវិហារ

275

ដោយៈ​សៅ​វ៉ាន់​ព្រះ​វិហារៈ​មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បាន​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺសា​ទឹក​គោក្របី​ជួន​ប្រជាពលរដ្ឋ​នៅ​រដូវវស្សា​ដោយ​ឥតគិតថ្លៃ​ដើម្បី​កុំឱ្យ​សត្វពាហនៈ​ឈឺ​ឬ​ងាប់​ដែល​នាំ​ឲ្យ​ខាតបង់​ចំណូល​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​។​

​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បាន​អៈ​អាង​ថា​អាជ្ញាធរខេត្ត បាន​សហការ​ជាមួយ​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ​ចុះ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ អុតក្តាម សា​ទឹក គោ ក្របី​។ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​នានា​ដល់​សត្វ​គោក្របី​របស់​ប្រជាកសិករ​ហើយ​រាល់​ការចាក់​វាក់​សាំង​នេះ​។​

​ពុំបាន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​បង់ប្រាក់​ឡើយ​។​ម្យ៉ាងវិញទៀត​មន្ទីរ​និង​បន្ត​យុ​ទ្ឋ​នា​ការណ៍​ចាក់​ថ្នាំ​វ៉ាក់សាំង​នៅ​ទូទាំង​ខេត្តព្រះវិហារ​ជា​បន្តបន្ទាប់​ទៀត​។​លោក​សុន​រតនា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្កែ​ង​ឃុំ​រហ័ស​ស្រុក​រវៀង​ខេត្តព្រះវិហារ​បាន​អរគុណ​ដល់​អាជ្ញាធរ​ដែលមាន​វិធាន​ការចាក់​វ៉ាក់សាំង​គោក្របី​នេះ​ដើម្បី​ការពារ​ទុកជា មុន​កុំឱ្យ​កើត​ជំងឺ​ផ្សេងៗ​។

​លោក​បញ្ជាក់ថា​វិធានការ​នេះ​គឺ​បាន​ជួយ​សម្រាល​ការលំបាក​របស់​ប្រជាកសិករ​កុំអោយ​គោក្របី​ទាំងនោះ​ងាប់​នាំ​ឲ្យ​បាត់បង់​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​។​គួរ​បញ្ជាក់ថា​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ​និង​នេសាទ​ខេត្ត​គ្រោង​និង​ទៅ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​សត្វ​គោ ក្របី​នៅ​ស្រុក​ចំនួន​៨​និង​ក្រុង​១ នៅ​ទូទាំង​ខេត្តព្រះវិហារ​ជា​បន្តទៀត​៕S/​

​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺសា​ទឹក​គោក្របី​ជូន​ពលរដ្ឋ​នៅ​ខេត្តព្រះវិហារ