​ចាក់​សាំង​ដុត​សម្លាប់​ខ្លួនឯង​ខឹង​បងថ្លៃ​ខ្ចី​ម៉ូតូ​ជិះ​មិន​ចាក់​សាំង​

1372

(​រតនគិរី​)៖​បុរស​ម្នាក់​ចាក់​សាំង​ដុត​ខ្លួនឯង រហូតដល់​ស្លាប់​ដោយសារតែ ខឹង​បងថ្លៃ​ខ្ចី​ម៉ូតូ​ជិះ​មិន​ព្រម​បាន​ចាក់ សាំង​។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោងជាង​បួន​ល្ងាច ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​ព្រិល ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។​

លោក ម៉ៅ សាន់ អធិការ​ស្រុក​អូ​រយ៉ា​ដាវ​ឱ្យដឹងថា បុរស​ដែល​ដុត​ខ្លួន​ស្លាប់​ឯង​នោះ​ឈ្មោះ រ​ម៉ាស់ ទី អាយុ ២៥​ឆ្នាំ ជនជាតិ​ខ្មែរលើ​ចា​រ៉ា​យ មុខរបរ​កសិករ​មា​នទី​លំនៅ​កន្លែងកើតហេតុ​ខាងលើ​។​មុនពេល​កើតហេតុ​ឈ្មោះ​សល់​ទះ​ត្រូវជា​បងថ្លៃ​បាន​ខ្ចី​ម៉ូតូ​របស់​ជនរងគ្រោះ​ដើម្បី​បើក​កម្សាន្ត​។
​តាម​សម្តី​សាច់ញាតិ​បានឱ្យដឹងថា​ពេល​បងថ្លៃ​យក​ម៉ូតូ​មក​ជូន​ម្ចាស់​វិញ​គឺ​មិនបាន​ចាក់​សាំង​សង​ទេ​ពេលនោះ​ជនរងគ្រោះ​ក៍​ខឹងសម្បារ​យ៉ាងខ្លាំង​រួច​ជេរ​ឡូឡា​ប្រហែល​កន្លះ​ម៉ោង​ទើបបាន​ដើរទៅ​ចម្ការ​ដំឡូង​របស់ខ្លួន​ក្បែរ​ផ្ទះ​ចម្ងាយ​ប្រាំ​ម៉ែត្រ​បាត់​។

លុះដល់​ម៉ោង​ប្រាំបួន​យប់​ទៅហើយ​នៅ​មិនឃើញ​ឈ្មោះ ទី មក​ផ្ទះ​វិញ​បងប្អូន​ក៍បាន​នាំ គ្នា​ដើរ​រកក៍​ប្រទះឃើញ​សាកសព​នៅក្នុង​ខ្ទម​ចម្ការ​ដំឡូង​នោះ​តែម្តង​ដោយ​ឆេះ​ខោអាវ​អស់​នៅតែ​ដងខ្លួន​ទទេ​។​ប៉ូលិស​បញ្ជាក់ថា សាកសព​ជនរងគ្រោះ ពិតជា​បានធ្វើ​អត្តឃាត​ដោយ​ដុត​សម្លាប់​ខ្លួនឯង ពិតប្រាកដ​មែន​គឺ ដោយសារ​ខឹង​នឹង​បងថ្លៃ​ខ្ចី​ម៉ូ​ជិះ​ហើយ មិន​ព្រម​ចាក់​សាំង​សង​វិញ​។ សព​ត្រូវ​នគរបាល​ប្រគល់ឱ្យ​សាច់ញាតិ​យក​ធ្វើ បុណ្យ​តាម​ប្រពៃណី​៕S/​ដោយៈ បាន​លុង​