​ចាងហ្វាង​កាសែត​ចៅ​កម្សត់​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ថ្មគោល​

435
ចែករម្លែក
  • 67
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបង​:​ចាងហ្វាង​កាសែត​ចៅ​កម្សត់​ដែល​គេ​ផ្តល់​រហស្សនាម​ថា​មេ​ស៊យ​ខាង​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើនលើក​ច្រើនសារ​មាន​របួស​បែក​មុខ​បែក​មាត់​រហូត​ពិការ​ជើង​ម្ខាង​។

​នៅ​យប់​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០១៩​បាន​ជិះ​ម៉ូតូ​បុក​ដុំថ្ម​ដួល​ខ្លួនឯង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ភូមិ​ប៉ោយ​សំរោង​ឃុំ​ទំពូង​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង បណ្តាលឱ្យ​របួសធ្ងន់​។​

លោក​អ៊ឹង​សុវណ្ណ​អធិការ​ង​ទទួលបន្ទុក​ផែន​សណ្តាប់ធ្នាប់​ស្រុក​ថ្មគោល​បានឱ្យដឹងថា​ជនរងគ្រោះ​ឈ្មោះ​ម៉ឹង​កម្សត់​(​ចាងហ្វាង​កាសែត​ចៅ​កម្សត់​)​មាន​ទីលំនៅ​ស្រុក​ថ្មគោល​។​លោក​អធិការរង​ស្រុក​បាន​បញ្ជាក់ថា​ជនរងគ្រោះ​ត្រូវបាន​លោក​ឈឿង គឹម​សុង​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ជួបប្រទះ​ក៏​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អ៊ី​មេគ​ស៊ិន​ស៊ី​ខេត្តបាត់ដំបង​។​

​នៅក្នុង​មន្ទីរពេទ្យ​លោក​ម៉ឹង​កម្សត់​បាន​លើកដៃ​សំពះ​សុំឱ្យ​លោក​លោកស្រី​ជា​សប្បុរសជន​ទាំង​ក្នុង​នឹង​ក្រៅប្រទេស​មេត្តាជួយ​ឧបត្ថម្ភ​ជា​ថវិកា​ទោះ​តិចក្តី​ច្រើនក្តី​តាម​ទឹកចិត្ត​របស់​បងប្អូន​ព្រោះ​គាត់​ជា​ជនពិការ​មាន​ប្រពន្ធ​និង​កូនប្រុស​ម្នាក់​។​ក្រៅពី​មុខរបរ​ចាងហ្វាង​ការ​សែត​គឺជា​អ្នកធ្វើ​ចេកឆាប​លក់ ទៀត​៕S/

​ ​រូប​ថ​តៈ​លោក​ម៉ឹង កម្សត់​ចាងហ្វាង​កាសែត​ចៅ​កម្សត់​ពិការ​ជើង​របួសធ្ងន់​ជិះ​ម៉ូតូ​បុក​ដុំថ្ម​