​ចាត់វិធានការ​រដ្ឋបាល​ទៅ​ម្ចាស់​ទីតាំង​លក់ដូរ​មិន​ស្តាប់​តាម​ការណែនាំ​

506
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៨​ក្រុមការងារ​រៀបចំ​សណ្ដាប់ធ្នាប់​ខណ្ឌមានជ័យ​បន្ត​ចាត់វិធានការ​រដ្ឋបាល​ទៅ​ម្ចាស់​ទីតាំង​លក់ដូរ​ទាំងឡាយណា​ដែល​មិន​ព្រម​សហការ​រៀបចំ​កន្លែង​លក់ដូរ​ឡើងវិញ​ឫ​មិន​ស្តាប់​តាម​ការណែនាំ​–​អប់រំ​-​របស់​អាជ្ញាធរ​ទាំង​៧​សង្កា​ត់នៃ​ខណ្ឌមានជ័យ​កន្លងមក​។​

​ក្រុមការងារ​សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌមានជ័យ​នឹង​អនុវត្តន៍​បទបញ្ជា​លោក​ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ និង​លោក​ឡុង ង៉ែត អភិបាលរង រួមជាមួយ​លោក​ស៊ុ ឫទ្ធី​មន្ត្រី​ខណ្ឌ ដឹកនាំ​កម្លាំង​សណ្តាប់ធ្នាប់​សហការ​ជាមួយ​លោក​ចៅសង្កាត់​លោក​មេ​ប៉ុស្តិ៍​លោក​ប្រធានភូមិ​ពាក់​ព​ន្ធ័​នៅក្នុង​សង្កាត់​ទាំង​៧ ជា​អ្នក​អនុវត្តន៍​ផ្ទាល់​ទៅលើ​ការងារ​នេះ​។​

​ក្រុមការងារ​យើងខ្ញុំ​សូម​ប្រកាស​ជា​ដំណឹង​ចុងក្រោយ​បញ្ហា​សណ្តាប់ធ្នាប់​នេះ​ឲ្យ​បាន​ជ្រាប​ជាមុន​ថា ៖ កម្លាំង​អាជ្ញាធរ​ថ្នាក់ ភូមិ សង្កាត់​និង​ខណ្ឌ លែង​ធ្វើ​ការអប់រំ ឫ​ជូនដំណឹង​ដល់​បងប្អូន​អាជីវករ​លក់ដូរ​គ្មាន សណ្តាប់ធ្នាប់​រំលោភ​យក​ចិញ្ចើមផ្លូវ​ឬ​ចំណីផ្លូវ​បន្សល់ទុក​នូវ​កាកសំណល់​សំរាម​ស្អុយ​និង​ដាក់លក់​សំភារៈ​បែប​អាណាធិបតេយ្យ​នៅលើ​ផ្លូវ​ចិញ្ចើមផ្លូវ​ឫ​ចំណី​ផ្លូ​បាន​ទៀតហើយ ចាប់ពីពេលនេះ​តទៅ ។​

​ក្នុងករណី​បងប្អូន​អ្នកលក់ដូរ​ទាំង​អស់មិ​ន​រៀបចំ​សណ្តាប់ធ្នាប់​ទីតាំង​លក់ដូរ​ឫ​មិន​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ កម្លាំង​មាន​សមត្ថកិច្ច​នឹង​ចុះ​ធ្វើការ​រឹបអូស​ដកហូត​សំភារៈ ទៅលើ​ទីតាំង​នោះ ដោយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត​ឫ​បាត់បង់​សំភារៈ​ផ្សេងៗ​របស់​បងប្អូន​ឡើយ​។​

​ក្រុមការងារ​យើងខ្ញុំ​សង្ឃឹមថា​៖​បងប្អូន​អ្នកលក់ដូរ​តាម​ចិញ្ចើមថ្នល់​ទាំងអស់​ដែលមាន​ទីតាំង​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​ក៏​ដូច​នៅក្នុង​រាជធានី​ភ្នំពេញ​នឹងចូលរួម​សហការ ជាមួយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​យើង​មាន​សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន​និង​សោភ័ណ​ភាពល្អ​៕S/​

​ចាត់វិធានការ​រដ្ឋបាល​ទៅ​ម្ចាស់​ទីតាំង​លក់ដូរ​មិន​ស្តាប់​តាម​ការណែនាំ​